Select Page

ព្រឹត្តិបត្រស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត

អ្វីដែលអ្នកត្រូវដឹងក្នុងនាមអ្នកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល

ការអភិវឌ្ឍវិជ្ជាជីវៈ (CPD) ជួយអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកដែលមានអាជ្ញាបណ្ញគិលានុបដ្ឋាកដើម្បីរក្សា និងលើកកម្ពស់សមត្ថភាញវិជ្ជាជីវៈរបស់ពួកគេ។ CPD ជួយអ្នកក្នុងការរក្សាបច្ចុប្បន្នភាពនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនដើម្បីធានាថាអ្នកផ្ដល់ជួនសេវាថែទាំមាតានិងទារកបែបទំនើបប្រកបដោយប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាព….

ទាញយក

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត

អ្វីដែលអ្នកត្រូវដឹងក្នុងនាមអ្នកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD)ជួយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានអាជ្ញាបណ្ណរក្សានិង
លើកកំពស់ សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាថាអ្នកផ្ដល់ការថែទាំដែលមានសមត្ថភាពប្រកបដោយសុវត្ថិភាព
និងគុណភាព ដល់អតិថិជន ឬក្នុងសហគមន៍របស់អ្នក។

ទាញយក

ក្របខ័ណ្ឌនិយ័តកម្មនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)

ក្របខ័ណ្ឌនិយ័តកម្មនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់គណៈគិលានុបដ្ឋាកកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកវិជ្ជាជីវៈសុខាភិបាល ដើម្បីការពារសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងធានាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវុឌ្ឍិ សម្ថភាព និង​សម្បទា គ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបសខ្លួន ។

គោលបំណងនៃក្របខ័ណ្ឌនិយ័តកម្មនេះ គឺផ្តល់ការណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល សំរាប់ បំពេញចំនួនពិន្ទុ ដែលបានមកពីកាបណ្តុះបណ្តាលបន្តសំរាប់ស្នើសុំការបន្តអជ្ញាប័ណ្ណ ក៏ដូចជាអង្គភាព រឺដៃគូផ្តល់ការបណ្តុះបណ្តាលបន្តសំរាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ក្នុងការរៀបចំ និងស្នើសុំពិន្ទុ សំរាប់សកម្មភាពអភិវឌ្ឍវិជ្ជាជីវៈបន្ត ពីគណៈគិលានុបដ្ឋាកកម្ពុជា ។

ក្របខ័ណ្ឌនិយតកម្ម នៃការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក
Guidelines for CPD Training Providers