Select Page

តើ​អ្វី​ជា​សិទ្ធ និង​ការ​ទទួល​ខុស​ត្រូវ​របស់​គិលានុបដ្ឋាក/យិកា (ក្នុងអាស៊ាន)?

គិលានុបដ្ឋាក/យិកា​ដែល​បាន​ចុះ​បញ្ជី​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​កម្ពស់ និង​ការ​ស្តារ​ឡើង​វិញ​នូវ​សុខភាព ការ​ការពារ​ជម្ងឺ និង​ការ​ការពារ​សិទ្ធ​សុខាភិបាល​របស់​មនុស្ស​គ្រប់​រូប​ដែល​មាន​ការ​ជឿជាក់​លើ​ការ​ថែទាំ​របស់​គិលានុបដ្ឋាក/យិកា។ គិលានុបដ្ឋាក/យិកា​បំពេញ​ការងារ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​រង​ទុក្ខ​វេទនា​ដែល​ជួប​ប្រទះ​ដោយ​បុគ្គល គ្រួសារ ក្រុម និង​សហគមន៍ ​ដោយ​មិន​គិត​ពី​អាយុ សមត្ថភាព ភេទ ព៌ណសម្បុរ សាសនា រូបរាង ឫលក្ខណៈ​ណា​មួយ​ដែល​បែង​ចែក​ពី​ភាព​ខុស​គ្នា​នៃ​មនុស្ស។ ដើម្បី​ធ្វើ​ដូច្នេះ គិលានុបដ្ឋាក/យិកា​ត្រូវ​ផ្តល់​នូវ​សេវា​កម្ម​ដែល​រក្សានូវ​ការ​គោរព​នូវ​សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធ​របស់​អ្នក​ជម្ងឺ ការ​ទទួល​ស្គាល់​នូវ​ឫសគល់​នៃ​បញ្ហា​សុខភាព​ដោយ​គ្មាន​បែងចែក​នូវ​ស្ថាន​ភាព​សង្គម ឫ​សេដ្ឋកិច្ច។

ចំណុច​នេះ​មិន​រាប់​បញ្ចូល​ត្រឹមតែ​ការ​ធានា​លើ​ការ​ថែទាំ​ដ៍​ត្រឹមត្រូវ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ជា​មួយ​ធនធាន​ដែល​មាន​ស្រាប់ និង​ស្រប​តាម​ក្រម​សីលធ៌ម ក៍​ដូចជា​អនុលោម​តាម​ក្រម​ប្រព្រឹត្ត​វិជ្ជាជីវៈ ​លើស​ពី​នេះ​ទៅ​ទៀត​គិលានុបដ្ឋាក/យិកា​ត្រូវ​មាន​កាតព្វកិច្ច​ការពារ ថា​តើ​អ្នក​ជម្ងឺ​ទទួល​បានព័ត៌មាន​សមរម្យ​តាមរយៈ​ការ​ប្រើប្រាស់​ភាសា​ងាយ​យល់​មុន​ពេល​ធ្វើ​ការ​យល់​ព្រម​ទៅ​នឹង​នីតិ​វិធី ឫ​ការ​ព្យាបាល​តាម​បែប​ណា​មួយ។ មាន​ន័យ​ថា គិលានុបដ្ឋាក/យិកា​ដែល​បាន​ចុះ​បញ្ជី​ត្រូវ និង​គួរ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​លើ​ការ​សម្រេច​ចិត្ត និង​សកម្មភាព​អ្វី​មួយ​ដែល​ជា​ចំណូល​ចិត្ត។

ដើម្បី​បង្កើន​នូវ​ការ​ចូលរួម​របស់​គិលានុបដ្ឋាក/យិកា​លើ​សង្គម​ជាតិ វា​ជា​ការ​ចាំបាច់​ក្នុង​ការពារ​សេចក្តី​ថ្លៃថ្នូរ និង​ស្វ័យ​ភាព​នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ ដោយ​ផ្តល់​ឲ្យ​ពូក​គេ​នូវ​សិទ្ធ​ដែល​មិន​អាច​បំបាត់​បាន​រួម​ទាំង​សិទ្ធ​មនុស្ស និង​ប្រជាជន សិទ្ធ​បទ​ប្បញត្តិ សិទ្ធ​និយោជិក និង​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​សិទ្ធ​ជំនាញ​វិជ្ជាជីវៈ​ដែល​គិលានុបដ្ឋាក/យិកា​ទទួល​បាន​ដើម្បី​អនុវត្ត​ភារកិច្ច​ពេញ​លេញ។ ដោយ​សារ​តែ​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​លើ​ប្រព័ន្ធ​សុខាភិបាល គិលានុបដ្ឋាក/យិកា​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ និង​បញ្ហា​សិទ្ធ​មនុស្ស​ទ្វេដង។ គ្រប់​កន្លែង​ដែល​គិលានុ​បដ្ឋាក/យិកាប្រឈម​មុខ​នឹង​ភាព​ស្មោះ​ត្រង់​ពីរ-ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ការ​ទទួល​ខុស​ត្រូវ​ប្រកប​ដោយ​វិជ្ជា​ជីវៈ និង​ការ​បំពេញ​កាតព្វកិច្ច​ដល់​និយោជក ឫ​អាជ្ញា​ធរណា​មួយ​ទៀត-គណនេយ្យ​ភាព​ជា​ចម្បង​របស់​ពួក​គេ​គឺ​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​ការ​ការ​ថែទាំ​ជាង​គេ។

រហូត​ដល់​ទី​បញ្ចប់ តួនាទី​ដែល​យល់​ស្រប​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​នៃ​ក្រុម​ប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ (ICN 2011) ស្តីពី «គិលានុបដ្ឋាក និង​សិទ្ធ​មនុស្ស» ចែង​ថា​សិទ្ធិ​ខាង​ក្រោម​នេះ​ត្រូវ​ផ្តល់លទ្ធភាព​ដល់៖

«គិលានុបដ្ឋាក/យិកា​មាន​សិទ្ធ​អនុវត្ត​ស្រប​តាម​ច្បាប់​នៃ​ការ​ថែទាំ​របស់​ប្រទេស​ដែល​ពួក​គេ​ធ្វើ​ការ ​និង​អនុវត្ត​តាម​ក្រមសីលធ៌ម​សម្រាប់​គិលានុបដ្ឋាក/យិកា ឫ​ក្រម​សីលធ៌ម​របស់​ជាតិ​នីមួយៗ។»

  • «[គិលានុបដ្ឋាក/យិកា] ក៍​មាន​សិទ្ធ​ដើម្បី​អនុវត្ត​នៅ​ក្នុង​បរិយាកាស​អនុវត្ត​ដ៍​សម​ស្រប​មួយ​ដែល​ផ្តល់​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួន មាន​សេរីភាព​ពីការ​រំលោភ​បំពាន និង​អំពើ​រហឹង្សា ការ​គំរាម​គំហែង ឫ​ការ​បំភិត​បំភ័យ និង​អ្វី​ដេល​មិន​មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​សង​សឹក។»
  • «គិលានុបដ្ឋាក/យិកា​ម្នាក់ៗ និង​គ្រប់ៗ​រូប​តាម​រយៈ​សមាគមន៍​គិលានុបដ្ឋាក/យិកា​ជាតិ​ត្រូវ​មាន​កាតព្វ​កិច្ច​រាយការណ៍ និង​និយាយ​ចេញ​នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ជា​ពិសេស​ទាក់ទង​នឹង​ការ​ទទួល​យក​ការ​ថែទាំ​សុខភាព​ដ៍​សំខាន់ ការ​ធ្វើ​ទារុណកម្ម និង​ការ​ព្យាបាល​ដែល​ឃោរឃៅ សាហាវ និងថោកទាប និង/ឫសុវត្ថិភាព​អ្នកជម្ងឺ។»
  • សមាគមន៍​គិលានុបដ្ឋាក/យិកា​ជាតិ​ត្រូវ​ធានា​ថា​យន្តការ​ដែល​មាន​ប្រសិទ្ធិភាព​តាម​រយៈ​អ្វី​ដែល​គិលានុបដ្ឋាក/យិកា​អាច​ស្វែង​រក​ដំបូន្មាន ការ​ប្រឹក្សា ការ​គាំទ្រ និង​ការ​ជួយ​ជ្រោមជ្រែង​ជា​សម្ងាត់​ដើម្បី​ដោះស្រាយ​នឹង​ស្ថានភាព​សិទ្ធ​មនុស្ស​ដ៍​លំបាក​ល។»