Select Page

អត្ថប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី និង​ការ​ទទួល​អាជ្ញាប័ណ្ណ

យោង​តាម​ព្រះរាជ​ក្រឹត្យ​ស្តី​ពី​ការ​បង្កើត​គណៈគិលានុបដ្ឋាក​ជាតិ ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០០៧ បាន​ចែង​ថា​គិលានុបដ្ឋាក​ទាំងអស់​ដែល​ប្រកប​វិជ្ជាជីវៈ៖ ជំនួយ​វេជ្ជសាស្រ្ត ត្រូវ​ចុះ​ឈ្មោះ​ជា​មួយ​គណៈគិលានុបដ្ឋាក​ជាតិ​ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​ផ្នែក​សុខាភិបាល​ប្រកប​ដោយ​គុណភាព​ដល់​គ្រប់​អតិថិជន​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់។ លើស​ពី​នេះ​ទៀត នៅ​ពេល​ដែល​គិលានុ​បដ្ឋាក​ទាំង​អស់​បាន​ចុះ​ឈ្មោះ​ជា​មួយ​គណៈគិលានុបដ្ឋាក​រួច​រាល់​ហើយ ក៍​ដូចជា​គិលានុបដ្ឋាក​ទាំង​នោះ​បាន​ពង្រីក​នូវ​ឳកាស​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​ទីផ្សារ​តែ​មួយ​របស់​អាស៊ាន​តាមរយៈ​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​សេវា​ថែទាំ។

ទីផ្សា​តែ​មួយ​របស់​អាស៊ាន​ផ្តល់​នូវ​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ដែល​មា​ន​ការអភិវឌ្ឍន៍​តិចតួច​ដូចជា ប្រទេស​កម្ពុជា ខណៈ​ដែល​ពួកគេ​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​ទីផ្សា​ក្នុង​តំបន់​កាន់​តែ​ងាយ​ស្រួល និង​បាន​ដឹងពី​ទំហំ​នៃ​សេដ្ឋកិច្ច។

នៅ​គ្រប់​ប្រទេស​ទាំង​ដប់​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ការងារ​ពង្រឹង​វិជ្ជា​ជីវៈ​ថែទាំ​កំពុង​ត្រូវ​បាន​អនុវត្ត​ឡើង។ រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​ក្នុង​សេវា​ថែទាំ (MRA-NS)។ គោល​បំណង​ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ រួម​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រមថា៖

  • ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​ស្តង់​ដារ និង​គុណ​វឌ្ឍន៍វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អាច​ផ្គូរផ្គង​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​សេវា​ថែទាំ​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា
  • ផ្តល់​ឱកាស​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការ​កសាង​សមត្ថភាព និង​ការ​បណ្តុះបណ្តាល​គិលានុបដ្ឋាក​នៅ​ក្នុង​ប្រទេស​កម្ពុជា
  • ធ្វើ​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​គិលានុបដ្ឋាក​កម្ពុជា​ដែល​មាន​បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត​ថែទាំ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត

ជំហាន​បន្ទាប់​ក្នុង​ពេល​អនាគត៖ ចុះ​ឈ្មោះ​ដើម្បី​ក្លាយ​ជា​គិលានុបដ្ឋាក​ដែល​ទទួល​ស្គាល់​ដោយ​ប្រទេស​ក្នុង​អាស៊ាន នៅ​ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​ជាមួយ​គណៈគិលានុបដ្ឋាក​កម្ពុជា និង​បន្ត​បង់វិភាគ​ទាន​ប្រចាំ​ឆ្នាំ​នោះ​អ្នក​នឹង​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​អនុវត្ត​ជា​គិលានុបដ្ឋាក​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អ្នក​នឹង​អាច​បោះ​ជំហាន​ទៅ​មុខ​មួយជំហាន​ទៀត និង​អាច​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​ជាមួយ​អាស៊ាន (យន្តការ​ចុះ​បញ្ជី​បច្ចុប្បន្ន​កំពុងធ្វើ​ការ​អភិវឌ្ឍន៍) ដើមី្ប​ក្លាយ​ខ្លួន​ជា​គិលានុបដ្ឋាក​ដែល​ទទួល​ស្គាល់​ដោយ​អាស៊ាន។ បន្ទាប់​មក​អ្នក​នឹង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ជា​គិលានុបដ្ឋាក​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ (ប្រទេស​ប្រុយ​ណេដារួសាឡឹម ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម)។ អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​សមាហរណកម្មអាស៊ាន​សម្រាប់​អ្នក​ទាំង​អស់​គ្នា​រួមមាន ទទួល​បាន​ការងារ​ជា​គិលានុបដ្ឋាក​ច្រើន​ជា​ពិសេស​មាន​ឱកាស​ទទួល​បាន​ការងារ​ពី​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន។ វា​ក៍​បាន​ផ្តល់​នូវ​បទ​ពិសោធ​ជីវិត​មួយ​ដែល​កំពុង​រស់​នៅ និង​ប្រកប​ការងារ​ក្រោម​វប្បធម៌​ផ្សេង។

សូម​ចូល​ទៅ​កាន់​ទំព័រ​នៃ​ការ​ចុះ​បញ្ជីកា​តាម​អនឡាញ ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជីកា​ឥឡូវ​នេះ!