ការ​អភិវឌ្ឍវិជ្ជាជីវៈ​បន្ត (CPD)

ក្រុម​ប្រឹក្សា​អន្តរជាតិ​នៃ​គិលានុបដ្ឋាក (ICN) កំណត់​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ជា​បន្ត (CPD) គឺ​ជា​ដំណើរ​ការ​យូរ​អង្វែង​នៃ​ការ​ថែរទាំ និង​ការ​លើក​កម្ពស់​សមត្ថភាព​របស់​គិលានុបដ្ឋាក។ CPD មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គិលានុបដ្ឋាក​ដើម្បី​រក្សា​នូវ​សមត្ថភាព​វិជ្ជា​ជីវៈ​តាម​ការ​រក្សា​បច្ចុប្បន្ន​ភាព​ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​បរិស្ថាន​នៃ​ការ​ថែទាំ​សុខភាព​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​តែ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​លើ​ចំណេះ​ដឹង និង​ការ​អនុវត្ត​ប្រកប​ដោយ​ធាតុ​ពិត​ជាក់​ស្តែង​បែប​វិជ្ជាជីវៈ​ បច្ចេក​វិទ្យា​ថ្មី និង​កិច្ច​អន្តរាគមន៍​លើ​សេវា​ថែទាំ​សុខភាព។ គោល​ការណ៍​ណែនាំ​ស្តី​ពី CPD ​សម្រាប់​គិលានុបដ្ឋាក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​ជា «ដំណើរ​ការ​នៃ​ការ​សិក្សា​ដ៍​វែង​ឆ្ងាយ​ក្នុង​គោល​បំណង​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នក​ជម្ងឺ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធផល​ផ្នែក​សុខភាព​តាម​រយៈ​ការ​កែលម្អរ​ជា​ប្រព័ន្ធ និង​ការ​បង្កើន​ការ​យល់​ដឹង ការ​ស្វែង​យល់ និង​ជំនាញ និង​ការ​អភិវឌ្ឍគុណ​សម្បត្តិបុគ្គល​ដែល​ចាំបាច់​ដល់​ការ​អនុវត្ត​កាតព្វកិច្ច​វិជ្ជាជីវៈ ដោយ​រួម​បញ្ចូល​ទាំង​ដំណើរ​ការ​នៃ​ការ​ទទួល​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ថ្មី»។

20180112_Final-CPD-guideline_Kh