
Events for 27/05/2025
Day Navigation
All Day
ការចូលក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា សម្រាប់ឆមាសទី១ នៃក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល ដែលបានប្រព្រឹត្តិនៅក្នុងទីស្តីការក្រសួងសុខាភិបាល
ការចូលក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា សម្រាប់ឆមាសទី១ នៃក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល ដែលបានប្រព្រឹត្តិនៅក្នុងទីស្តីការក្រសួងសុខាភិបាល។ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ខូវ ប្រុស ជាអគ្គលេខាធិការនៃគណៈគិលានុបដ្ឋាកកម្ពុជា បានបន្តចូលរួមក្នុងកិច្ចប្រជុំប្រចាំខែឧសភា សម្រាប់ឆមាសទី១ របស់ក្រុមការងារលើកកម្ពស់គុណភាព ដែលបានដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានអ្នកចូលរួមផ្ទាល់ចំនួន ២៦នាក់ នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធនិមិត្ម(ZOOM)
Find out more »