
Events for 24/05/2025
Day Navigation
All Day
ការចូលរួមកិច្ចប្រជុំពង្រឹងការងារផ្ដល់សេវាសុខភាពជូនប្រជាជន សម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការចូលរួមកិច្ចប្រជុំពង្រឹងការងារផ្ដល់សេវាសុខភាពជូនប្រជាជន សម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ខេត្តកោះកុង៖ នាថ្ងៃសុក្រ-សៅរ៍ ១២និង១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ នឹង២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង និង លោក ជា សរៈវិទូ អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពង្រឹងការងារផ្ដល់សេវាសុខភាពជូនប្រជាជន សម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង នៅមន្ទីរសុខាភិបាលខេត្តកោះកុង។ នៅក្នុងគោលបំណងនៃការប្រជុំខាងលេី គឺមានដូចជា៖ 1) ណែនាំបន្ថែមអំពីនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលដល់អ្នកប្របកវិជ្ជាជីវៈសុខាភិបាលឯកជនអោយកាន់តែមានភាពច្បាស់លាស់។ 2) លើកកម្ពស់គុណភាពការផ្តល់សេវាសុខភាព
Find out more »ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែ ឧសភា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ។
ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែ ឧសភា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ។ ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ស៊ុមឡា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ បានចូលរួមបេីកការប្រជុំ បូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១និងប្រចាំខែ ឧសភា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ ដែលមានសមាជិកចំនួន ១០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ សម្រាប់គោលបំណងនៃការប្រជុំប្រចាំខាងលេី របស់ក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តក្រចេះ គឺមានដូចជា៖ 1-បូកសរុបរបាយការណ៍ ថវិកា ចំណូលចំណាយប្រចាំត្រីមាសទី១ និងវឌ្ឍនភាពរបស់ក្រុមប្រឹក្សាគណៈខេត្តក្រចេះ 2-រំលឹកអំពីតួនាទីនឹង ភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តក្រចេះ 3-ការធ្វេីអជ្ញាបណ្ណនិងបញ្ហាប្រឈម 4-អនុវត្តបន្តនៃផែនការផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវះសម្រាប់មន្ទីរពេទ្យផ្សេងៗក្នុងខេត្តក្រចេះ ជាកិច្ចដំបូងនៃអង្គប្រជុំ លោក
Find out more »