
Events for 16/01/2025
Day Navigation
All Day
ពិធីប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺអាណត្តិ៣
ពិធីប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺអាណត្តិ៣ ខេត្តកំពង់ស្ពឺ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលមានការចូលរួមពី លោក លោកស្រី តំណាងគណ:គ្រូពេទ្យខេត្ត គណៈទន្តពេទ្យខេត្ត គណៈឱសថខេត្ត គណៈឆ្មបខេត្ត និងលោក លោកស្រី ជាគិលានុបដ្ឋាកចំនួន ៦០រូប ។ ក្នុងពិធីប្រកាសសមាភាពនេះ មានវត្ថុបំណង 1) កំណត់ពីសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺអាណត្តិទី៣ 2) បង្ហាញអំពីវឌ្ឍភាពការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺឆ្នាំ២០២៤ 3) ផ្សព្វផ្សាយក្រមសីលធម៌ និយាម និងដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាក 4) បង្ហាញពីផែនការសកម្មភាពបន្ត។
Find out more »