
- This event has passed.
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក ខូវ ប្រុស អគ្គលេខាធិការ ក្រុមប្រឹក្សាគណៈ គិលានុបដ្ឋាកជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍
February 21
Event Navigation
- « ការជួបពិភាក្សាការងារអំពី ការបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវះបន្ត (CPD) និងសម្តែងការគួរសម ផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងក្រុមការងារអាណត្តិថ្មីរបស់អង្គការ JICA និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ។
- ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន »

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក ខូវ ប្រុស អគ្គលេខាធិការ ក្រុមប្រឹក្សាគណៈ គិលានុបដ្ឋាកជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍ ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ និងការអភិវឌ្ឍន៍ វិជ្ជាជីវៈបន្ត (CPD) ក្នុងខេត្តត្បូងឃ្មុំ ដែលបានរៀបចំដោយ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ។
ជាដំបូងលោកប្រធាន បានថ្លែងអំណរគុណជូន ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ ដែលតែងយកចិត្តទុកដាក់ និងគាំទ្រការងារ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តមវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ត្បូងឃ្មុំ បានអនុញ្ញាត និងផ្ដល់កត្តិយស ដំណើរទស្សនកិច្ច ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ត្បូងឃ្មុំ។
សម្រាប់សន្ទរកថាបិទកម្មវិធី លោកបានសង្ខេបចំណុចសំខាន់ៗនៃកម្មវិធី៖
- ការធ្វើអោយប្រសើឡើងនូវការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាកក្នុងមន្ទីរពេទ្យ
- គិលានុបដ្ឋាកយល់ដឹងពីតួនាទី និងអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
- គិលានុបដ្ឋាកយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធចុះបញ្ជិកា(RMS) និងបន្តសុពលភាព គិលានុបដ្ឋាកទទួលបាននូវចំណេះដឹងថ្មីៗ4)បន្ថែមចែករំលែកពីបដិសណ្ឋារកិច្ចល្អក្នុងមន្ទីរពេទ្យ។
ជាចុងបញ្ចប់នៃកម្មវិធី លោកប្រធានបាន អរគុណដោយមានការលេីកទឹកចិត្ត និងវាយតម្លៃខ្ពស់លោក លីម សុភ័ក្រ្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ និងសមាជិកទាំងអស់ ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើងបានរលូននិងមានប្រសិទ្ធភាព។