Select Page

Loading Events

« All Events

  • This event has passed.

ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា

April 8

ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា

ភ្នំពេញ, នាព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ខូវ ប្រុស​ អគ្គលេខាធិការនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចូលរួមពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ របស់មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា
ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង Dr. Lee Won Gun, Chancellor Woo Jeong Cambodia Nursing College។

ជាការចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា បណ្ដុះបណ្ដាលដល់និស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកកម្មវិធីអន្តរជាតិ ជាថ្នាលបណ្ដុះនូវជំនាញវិជ្ជាជីវៈគិលានុបដ្ឋាក ប្រកបដោយសមត្ថភាពខ្ពស់ចំពោះការថែទាំ  និងមានសក្តានុពលសម្រាប់វិជ្ជាជីវៈ ហើយនិស្សិតទាំងអស់អាចធ្វើការជាអ្នកថែទាំនៅប្រទេសកូរ៉េ និងបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសកូរ៉េបានក្រោយបញ្ចប់ការសិក្សា។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមដោយ តំណាងស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រុមហ៊ុន ប៊ូជុង ក្រុមហ៊ុន​ ប៊ូយុងខ្មែរ II តំណាងនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល អ្នកជំនាញទទួលស្គាល់គុណភាពសុខាភិបាល តំណាងសាកលវិទ្យាល័យ ឆាំងស៊ីន ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។

ជាចុងបញ្ចប់នៃពិធីខាងលើ ឯកឧត្តមសាស្ត្រាចារ្យ និងអង្គពិធី មានដំណើរទស្សនកិច្ចនៅតាមបន្ទប់សិក្សា ក៏ដូចជាបន្ទប់បង្ហាញត្រាប់នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជាផងដែរ។

#CCN#MOH

Details

Date:
April 8