Select Page

Loading Events

« All Events

  • This event has passed.

ពិធីប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺអាណត្តិ៣

January 16

ពិធីប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺអាណត្តិ៣

ខេត្តកំពង់ស្ពឺ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥​លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលមានការចូលរួមពី លោក លោកស្រី តំណាងគណ:គ្រូពេទ្យខេត្ត គណៈទន្តពេទ្យខេត្ត គណៈឱសថខេត្ត គណៈឆ្មបខេត្ត និងលោក លោកស្រី ជាគិលានុបដ្ឋាកចំនួន ៦០រូប ។

ក្នុងពិធីប្រកាសសមាភាពនេះ​ មានវត្ថុបំណង
1)​ កំណត់ពីសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺអាណត្តិទី៣
2)​ បង្ហាញអំពីវឌ្ឍភាពការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ស្ពឺឆ្នាំ២០២៤
3)​ ផ្សព្វផ្សាយក្រមសីលធម៌ និយាម និងដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាក
4)​ បង្ហាញពីផែនការសកម្មភាពបន្ត។

ក្នុងពិធីប្រកាសនេះ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានផ្ដល់នូវសន្ទរកថាស្វាគមន៍ និងចែករំលែក សូមឱ្យសមាជិកដែលជាគិលានុដ្ឋាកទាំងអស់អនុវត្តជាប្រចាំដូចខាក្រោម៖
១​. គោរពគោលការណ៍ណែនាំរបស់គណៈគិលានុបដ្ឋាកកម្ពុជា
២. គោរពក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
៣. និយាម និងដែនកំណត់របស់គិលានុបដ្ឋាក។

#MoH #CCN 🙏
©CCN📚Nursing Care

Details

Date:
January 16