
- This event has passed.
ពិធីប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំងអាណត្តិ៣
March 14
Event Navigation

ពិធីប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំងអាណត្តិ៣
ខេត្តកំពង់ឆ្នាំង៖ នារសៀល ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោកវេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានគណៈគ្រូពេទ្យខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពី លោក លោកស្រី តំណាងគណ: វិជ្ជាជីវៈទាំង៥ ជាគណៈអធិបតី លោក លោកស្រី ជាគិលានុបដ្ឋាក និងនិស្សិត សរុបចំនួន ៦០រូប ។
ក្នុងពិធីប្រកាសសមាភាពថ្មីនេះមានវត្ថុបំណងដូចខាងក្រោម៖
១) កំណត់ពីសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំងអាណត្តិទី៣
២) បង្ហាញអំពីវឌ្ឍភាពការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំងឆ្នាំ២០២៤
៣) ផ្សព្វផ្សាយក្រមសីលធម៌ និយាម និងដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាក
៤) បង្ហាញពីផែនការសកម្មភាពបន្ត។
ក្នុងពិធីប្រកាសនេះ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានផ្ដល់នូវសន្ទរកថាស្វាគមន៍ និងចែករំលែក សូមឱ្យសមាជិកដែលជាគិលានុដ្ឋាកទាំងអស់អនុវត្តជាប្រចាំដូចខាក្រោម៖
១. គោរពគោលការណ៍ណែនាំរបស់គណៈគិលានុបដ្ឋាកកម្ពុជា
២. គោរពក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
៣. ក្របខណ្ឌសមត្ថភាពស្នូលសម្រាប់គិលានុបដ្ឋាកកម្ពុជា
៤. និយាម និងដែនកំណត់របស់គិលានុបដ្ឋាក។
ក្នុងសន្ទរកថាលោកបានបង្ហាញប្រសាសន៍ដ៏មានខ្លឹមសារ និងអត្ថន័យបំផុតរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត មាន៤ចំណុចដូចជា៖
១) សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល
២) ការយល់ដឹងកាន់តែប្រសើរឡើងនូវអ្វីដែលយើងសម្រេចបានក្នុងឆ្នាំ២០២៤ សម្រេចបានកម្រិតណា ហើយអ្វីដែលជាបញ្ហាប្រឈមចំពោះមុខ
៣) ប្រព័ន្ធសុខាភិបាលប្រតិបត្តិការនៅក្នុងបរិស្ថានមួយដែលមានភាពប្រទាក់ក្រឡា ដោយហេតុថាការកែលម្អសុខភាព និងការកែលម្អកត្តាសង្គម និងសេដ្ឋកិច្ច មានផលជះទៅវិញទៅមក។
៤) បែបបទនៃការរៀនសូត្រតាមបែបស្ថាប័ន ក្នុងការពង្រឹងការអនុវត្តមុខងារពិនិត្យតាមដាន និងវាយតម្លៃសមិទ្ធកម្ម ឬលទ្ធផលការងារ។
ជាចុងបញ្ចប់នៃសន្ទរកថា លោកបានកោតសរសើរនឹងវាយតម្លៃខ្ពស់ដល់ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង ដែលបាន ឯកឧត្តមអនុបណ្ឌិត ម៉ម ម៉ាល័យ ជាប្រធាន និងសមាជិក ក្នុងការអនុវត្តការងារ ឆ្នាំកន្លងមក និងរៀបចំផែនការបន្តសម្រាប់ពង្រឹង និងតាមដានការចុះបញ្ជិការបស់សមាជិកជាគិលានុបដ្ឋាកអោយបាន100%។
#MoH #CCN 🙏
©CCN📚