Select Page

Loading Events

« All Events

  • This event has passed.

ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ដែលបានដឹក​នាំដោយលោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ និងលោក​ ខូវ​ ប្រុស​ ជាអគ្គលេខាធិការបានចូលរួមប្រជុំ

February 11

ប្រទេសម៉ាឡេស៊ី ៖ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ដែលបានដឹក​នាំដោយលោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ និងលោក​ ខូវ​ ប្រុស​ ជាអគ្គលេខាធិការបានចូលរួមប្រជុំ និងជាការអង្កេតសិក្សាស្វែងយល់បន្ថែម ក្នុងកិច្ចប្រជុំលើកទី៤០ នៃ​​គណៈ​​កម្មាធិកា​សម្រប​​សម្រួល​​រួម​​របស់​​អាស៊ាន​​ស្តី​​ពី​​ការ​​ថែ​ទាំដែលហៅកាត់ថា(AJCCN)​ ដែលក្នុងនោះភាគីនៃប្រទេសឥណ្ឌូនេស៊ីធ្វើជាតំណែងប្រធាននៃអង្គប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះដែរគឺមានគោលបំណង៖
– ពិនិត្យ និងការធ្វើបច្ចុប្បន្នភាពលើផែនការងាររបស់ AJCCN (២០១៦-២០២៥)
– កំណត់ផែនទីសមត្ថភាពស្នូលទៅកាន់ National Qualification Framework
– ការវាយតម្លៃដោយខ្លួនឯងចំពោះវឌ្ឍនភាពរបស់ AJCCN ទៅក្នុងឆ្នាំ២០២៥
– ពិនិត្យទៅកម្មវិធីសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក គិលានុបដ្ឋាកឯកទេស​ និងបរិញ្ញាបត្រជាន់ខ្ពស់​គិលានុបដ្ឋាក
– ធ្វើបច្ចុប្បន្នភាពទិន្នន័យដែលទាក់ទង គោលនយោបាយ នីតិវិធីផ្ដល់អាជ្ញាបណ្ណ និងអភិវឌ្ឈវិជ្ជាជីវៈបន្ត(CPD)
– ការផ្ទៀងផ្ទាត់ និងបង្ហាញពីវឌ្ឍនភាពពីប្រទេសសមាជិកអាស៊ាន។

សរុបចុងក្រោយនៃអង្គប្រជុំជ្រើសរើស តំណែងប្រធាន AJCCN កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រជុំ AJCCN បន្ទាប់។

Details

Date:
February 11