
- This event has passed.
គ្រូបង្គោលស្តីអំពីការតាមដាន និងការឆ្លើយ មរណភាពមាតា&ទារក និងការឆ្លើយតប
May 13
Event Navigation
- « គិលានុបដ្ឋាករបស់យើង, អនាគតរបស់យើង, ការថែទាំចូលរួមជំរុញសេដ្ឋកិច្ចអោយមានការរីកចម្រើន
- ការជួបពិភាក្សាការងារអំពី គោលបំណងនៃការបណ្ដុះបណ្ដាលលេីបញ្ហាកង្វះអាហារូបត្ថមសម្រាប់ទារក និងកុមារ ព្រមទាំងសម្តែងការគួរសម ដោយផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងក្រុមការងារ UNICEF និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ »

សូមគោរពគាំទ្រប្រសាសន៍ លោកជំទាវ សាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងការលេីកទឹកចិត្ត ដល់ថ្នាក់ខេត្តដេីម្បីលេីកកម្ពស់គុណភាព សុខភាពមាតា និងទារក នៅក្នុងកិច្ចប្រជុំ គណៈកម្មការស្រាវជ្រាវ មរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាមួយមន្ទីរសុខាភិបាលខេត្តកំពត និងខេត្តបាត់ដំបង ក្រោមប្រធានបទ “គ្រូបង្គោលស្តីអំពីការតាមដាន និងការឆ្លើយ មរណភាពមាតា&ទារក និងការឆ្លើយតប”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការស្រាវជ្រាវ មរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាមួយមន្ទីរសុខាភិបាលខេត្តកំពត និងខេត្តបាត់ដំបង ដែលបានដឹកនាំក្រោមអធិបតីភាព លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដែលបានធ្វេីនៅទីស្តីការក្រសួងសុខាភិបាល។
សម្រាប់គោលបំណងនៃកិច្ចប្រជុំនេះដែរគឺមានដូចជាៈ
១) ការពិភាក្សាលេីករណីដែលកើតមានកន្លងមក
២) ការបង្ហាញអំពីមូលហេតុចំបងដែលបណ្តាលនាំឱ្យមានការស្លាប់មាតា និងទារក
៣) ការពិនិត្យមើលផែនការកែលម្អលេីគុណភាព ការផ្តល់សេវាជូនមាតា និងទារកដែលបានរៀបចំដោយខេត្តកំពត និងខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានចូលរួមយោបល់នូវមតិដែលត្រូវបន្តការលើកកម្ពស់ចំនួន ៤ ចំនុចដូចជា:
១) ត្រូវបន្តបណ្តុះបណ្តាលឆ្មប អំពីឥរិយាបទក្នុងការបំពេញការងារនៅមន្ទីរពេទ្យខេត្ត និងមានការចូលរួមពីមន្ទីរពេទ្យសម្ព័ន្ធភាពផងដែរ
២) ត្រូវធ្វើការទំនាក់ទំនង មុនពេលបញ្ជូនអ្នកជំងឺក្នុងទិសដៅរក្សាសុវត្ថិភាពជូនអ្នកជំងឺ
៣) ត្រូវរៀបចំ Checklist អំពីហានិភ័យពេលមានផ្ទៃពោះនៅតាមទីតាំងផ្តល់សេវា
៤) ត្រូវលើកកម្ពស់ការអប់រំ នៅតាមសហគមន៍ ។
ជាកិច្ចបន្ទាប់នោះ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ គឺត្រូវលើកទឹកចិត្តដល់ ថ្នាក់ខេត្ត លើកកម្ពស់គុណភាព សុខភាពមាតា និងទារក ដោយប្រកាន់ខ្ជាប់នូវការសំងាត់ កំណត់ពីកត្តាប្រឈមផ្សេងៗដែលពាក់ព័ន្ធទាំងម្តាយនិងទារក ហេីយត្រូវរៀបចំផែនការលើកកម្ពស់គុណភាព សុខភាពមាតា និងទារកអោយបានល្អប្រសេីរបន្ថែមទៀត ដេីម្បីជាអាទិភាពខ្ពស់នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេស សូមមន្ទីរសុខាភិបាលខេត្តទាំងអស់ធ្វើការសហការជាមួយគណៈកម្មឱ្យបានល្អ និងធ្វើរបាយការណ៍រាល់ករណីមរណភាពមាតា និងទារកមកគណៈកម្មឱ្យបានទាន់ពេលវេលា។
ជាចុងបញ្ចប់នៃអង្គប្រជុំ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ អង្គការ WHO; UNFPA និង ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលដែលបានចូលរួមគាំទ្រ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តបាត់ដំបង និងខេត្ត កំពត ព្រមទាំងគណៈកម្មការស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតបទាំងអស់គ្នា ដែលបានតស៊ូ លះបង់និងខិតខំព្យាយាមបំពេញលេីការងាររបស់យេីងគាប់ប្រសេីរកន្លងមក។
#CCN#MOH