
- This event has passed.
គិលានុបដ្ឋាករបស់យើង, អនាគតរបស់យើង, ការថែទាំចូលរួមជំរុញសេដ្ឋកិច្ចអោយមានការរីកចម្រើន
May 12
Event Navigation

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តបាត់ដំបង បានប្រារពធ្វើពិធីអបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិលើកទី៣ ១២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គិលានុបដ្ឋាករបស់យើង, អនាគតរបស់យើង, ការថែទាំចូលរួមជំរុញសេដ្ឋកិច្ចអោយមានការរីកចម្រើន»
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ និងលោក ស៊ុយ សុវត្ថារ៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តបាត់ដំបង បានអញ្ជេីញចូលរួមក្នុងពិធីអបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិលើកទី៣ ១២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គិលានុបដ្ឋាករបស់យើង, អនាគតរបស់យើង, ការថែទាំចូលរួមជំរុញសេដ្ឋកិច្ចអោយមានការរីកចម្រើន» ដោយមានការប្រកាសបេីកពិធីក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិតឯកទេស ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តំណាងលោកឪសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នឹងមានការចូលរួមពីលោកស្រី Satsuki ជាគិលានុបដ្ឋាយិកាស្ម័គ្រចិត្តរបស់អង្គការ JICA ព្រមទាំងវត្តមានរបស់បុគ្គលិកគិលានុបដ្ឋាក និងឆ្មប ចំនួន១០០នាក់ ដែលបានប្រព្រឹត្តិនៅសាលប្រជុំធំនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សម្រាប់គោលបំណងនៃពិធីខាងលេីពិតជាមានសារៈសំខាន់ណាស់សម្រាប់គិលានុបដ្ឋាក និងមានអត្ថន័យដូចខាងក្រោម៖
១) លើកកម្ពស់តួនាទីនឹងភារកិច្ចរបស់គិលានុបដ្ឋាក ក្នុងការពារថែទាំសុខភាពជូនអ្នកជំងឺ
២) គោរពដល់ការខិតខំប្រឹងប្រែង របស់បុគ្គលិកសុខាភិបាល ជាពិសេសគិលានុបដ្ឋាកដែលជាស្ថាបនិកអព្យាក្រឹត្យ នៃប្រព័ន្ធថែទាំសុខភាព
៣) រំលឹកពីប្រវត្តិនៃទិវាគិលានុបដ្ឋាក និងថ្ងៃខួបកំណើតរបស់ Florence Nightingale ដែលត្រូវបានគេស្គាល់ថាជា “ម្តាយនៃគិលានុបដ្ឋាកសម័យទំនើប”
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់អង្គពិធី ក៏ដូចជាគិលានុបដ្ឋាក និងឆ្មបទាំងអស់គ្នា អោយមានការស្វែងយល់ដូចជា ១)គិលានុបដ្ឋាកជាកម្លាំងសំខាន់ក្នុងការពង្រឹងសេវាសុខភាព ជាពិសេសក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩ ដែលគិលានុបដ្ឋាកគ្រប់រូបបានលះបង់ទាំងកំលាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងការការពារអាយុជីវិតរបស់អ្នកជំងឺជៀសផុតពីសេចក្តីស្លាប់។ ហេតុដូចនេះហើយក្នុងទិវានេះគឺពិតជាផ្តល់កិត្តិយស និងលើកកម្ពស់គុណតម្លៃដល់ការរួមចំណែកដ៏អស្ចាចារ្យរបស់គិលានុបដ្ឋាកគ្រប់រូប។ ២) ម្យ៉ាងទៀតទិវានេះ គឺជាឪកាសដើម្បីថ្លែងអំណរគុណចំពោះអ្នកថែទាំអ្នកជំងឺទាំងអស់គ្នា ជាពិសេសក្នុងស្ថានភាពធ្ងន់ធ្ងរ។ ៣) ជាសំខាន់នោះគឺការលើកកម្ពស់សុខភាព ដោយជម្រុញអោយមានការវិនិច្ឆ័យអំពីសុខភាពសាធារណៈ និងការចែករំលែកធនធានជាដើម។
ជាចុងបញ្ចប់ លោកប្រធានមន្ទីរពេទ្យ បានលើកឡើងសារមួយដែលបានបង្ហាញពីទ្រឹស្តីរបស់ លោកស្រី Florence Nightingale គឺថា “ ការថែទាំដោយផ្តោតលើអ្នកជំងឺ “នៅតែជាមូលដ្ឋាននៃគិលានុបដ្ឋាកដល់បច្ចុប្បន្ន ក្នុងនោះផងដែរ គិលានុបដ្ឋាកល្អមិនគ្រាន់តែអនុវត្តតាមការណែនាំ វេជ្ជបណ្ឌិតប៉ុណ្ណោះទេ តែត្រូវយល់ដឹងអំពីតម្រូវការពិតប្រាកដរបស់អ្នកជំងឺផងដែរ។ ហើយនិយាយអោយចំទៅ ទិវាគិលានុបដ្ឋាកអន្តរជាតិនេះគឺ ជាការបង្ហាញថ្មីមួយ នៃការយល់ដឹងផងដែរថា “គិលានុបដ្ឋាកគឺជាបេះដូងនៃប្រព័ន្ធថែទាំសុខភាព “។ ជាមួយគ្នានេះដែរ លោកប្រធានបានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់គិលានុបដ្ឋាកទាំងអស់គ្នា ចំពោះស្មារតីអង់អាច និងការលះបងទាំងកំលាំងកាយចិត្ត សម្រាប់ការពារ ការថែទាំ និងគ្រប់សកម្មភាពទាំងអស់សម្រាប់ការផ្តល់សេវាជូនអ្នកជំងឺកន្លងមក ជាពិសេសសូមខិតខំព្យាយាម ពង្រឹងសមត្ថភាព ការបដិសណ្ឋារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងបច្ចេកទេសថែទាំបន្ថែមទៀត ដើម្បីបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែមានភាពល្អប្រសើរទៅមុខ តាមមាគ៌ា និងចក្ខុវិស័យនវានុវត្តន៍ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
#CCN#MOH