
- This event has passed.
កិច្ចប្រជុំប្រចាំខែ ឧសភា ឆ្នាំ២០២៥ សម្រាប់ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដែលគោរពតាមការណែនាំរបស់គណៈគិលានុបដ្ឋាកកម្ពុជាអាណត្តិទី៣
May 23
Event Navigation

កិច្ចប្រជុំប្រចាំខែ ឧសភា ឆ្នាំ២០២៥ សម្រាប់ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដែលគោរពតាមការណែនាំរបស់គណៈគិលានុបដ្ឋាកកម្ពុជាអាណត្តិទី៣។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ ២០២៥ សម្រាប់ក្រុមប្រឹក្សាគណៈគិលានបុដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត។
សម្រាប់ការប្រជុំខាងលេីនេះគឺមានការលេីកពីចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១) ការពាំនាំមតិផ្តាំផ្ញើររបស់លោកប្រធានគណៈគិលានុបដ្ឋាកជាតិមកជម្រាបជូនសមាជិកក្រុមដូចជា៖
-សូមអោយសមាជិកនៃ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកទាំងអស់ខិតខំប្រឹងប្រែងមិនថាចាប់ផ្តើម ឬបញ្ចប់នោះទេ ត្រូវនាំអោយកិច្ចការរបស់យើងឆ្ពោះទៅរកឧត្តមភាព
-ផ្សព្វផ្សាយការយល់ដឹងអំពីក្រមសីលធម៍វិជ្ជាជីវៈ និង CPD point អោយកាន់តែច្បាស់លាស់
-ផ្សព្វផ្សាយអោយគិលានុបដ្ឋាកស្គាល់ពី Webside RMS និងចេះប្រើប្រាស់ប្រព័ន្ធរបស់គណៈគិលានុបដ្ឋាកកម្ពុជា
-ផ្សារភ្ជាប់ទំនាក់ទំនងការងារជាមួយនឹងសមាជិកគ្រប់ជាន់ថ្នាក់
-សូមអោយមានការចុះបញ្ជិកាអោយបានត្រឹមត្រូវ ទើបមានតម្លៃ ជៀសវាងការធ្វេសប្រហែសបញ្ហា(ប្រឈមពីការចុះអាជ្ញាបណ្ណ គឺសញ្ញាបត្រក្លែងក្លាយ)
-ធ្វើជាអ្នកដឹកនាំត្រូវមានទស្សនៈទាន (Vision) យើងត្រូវរិះរកវិធីណាដើម្បីអោយអង្គភាពដំណើរការអោយរលូន
២) លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែតបានលេីកឡេីងនូវចំនុចមួយចំនួនដូចតទៅ៖
-គ្រប់ខ្លឹមសារអង្គប្រជុំត្រូវមានរបាយការណ៍ជាលាយល័ក្ខអក្សរជូន លោកប្រធានគណៈគិលានុបដ្ឋាកជាតិជ្រាបជាព័ត៌មាន
-ធ្វើការចុះឈ្មោះជូនសមាជិកស្នើរសុំចុះបញ្ជិកាថ្មីអោយបានលឿន និងមានប្រសិទ្ធភាព ពិនិត្យមើលគ្រប់ឯកសារពាក់ព័ន្ធរបស់បុគ្គលស្នើរអោយមានភាពត្រឹមត្រូវ និងផ្តល់ភាពងាយស្រួលដល់សមាជិក សមាជិការទាំងអស់
-ចេញសេចក្តីជូនដំណឹងទៅកាន់នាយសាល និងជំនួយការទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកដែលត្រូវចុះបញ្ជិកាគណៈគិលានុបដ្ឋាកថ្មី និងបន្តរអជ្ញាបណ្ណ។
-ចូលរួម Like and Shares នៅលើ Facebook page និង Join Telegram Channel របស់គណៈគិលានុបដ្ឋាកថ្នាក់ជាតិ
-ផ្សព្វផ្សាយអោយគិលានុបដ្ឋាកទាំងអស់បានស្គាល់ និងជួយ Likeនិង Shares នៅលើ Facebook page និង Join Telegram Channel របស់គណៈគិលានុបដ្ឋាកថ្នាក់ជាតិ។
#CCN#MOH