
- This event has passed.
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥
March 22
Event Navigation

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណគិលានុបដ្ឋាកភូមិភាគ២(បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ)។
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលមហោស្រពមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ ខេត្តសៀមរាប លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគិលានុបដ្ឋាកជាតិ បានអញ្ជើញជាគណៈអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ ដែលមានសមាសភាពចូលរួមតំណាងដូចជា៖ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាបឧត្តរមានជ័យ ប៉ៃលិន និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។
គោលបំណងនៃកិច្ចប្រជុំនេះមាន៖
1. បង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណៈគ្រលានុបដ្ឋានភូមិភាគ២ ឆ្នាំ២០២៤ និងក្រុមប្រឹក្សាគណៈក្រោមការគ្រប់គ្រងរបស់ភូមិភាគ២
2. ជំនួបពិភាក្សា និងដោះស្រាយលើបញ្ហាចម្បងៗដែលកើតមានក្នុងឆ្នាំ២០២៤ កន្លង
3. លើកទិសដៅនៃផែនការសកម្មភាពដែលត្រូវធ្វើបន្តក្នុងឆ្នាំ២០២៥ ដល់ ២០២៧
4 ផ្សព្វផ្សាយពីក្រមសីលធម៌ ដែនកំណត់ និងនិយាមដល់ បងប្អូនសមាជិកគិលានុបដ្ឋាករបស់យើងទាំងចាស់ទាំងថ្មី។
សន្ទរកថារបស់លោកប្រធាន បានបង្ហាញអំពីអនុសាសន៍ដ៏មានតម្លៃ និងអត្ថន័យ របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងកម្មវិធីផ្តល់ឈាមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គឺថា «មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល» ជូនទៅដល់សមាជិកសមាជិកាដែលបានចូលរួម។
ជាមួយគ្នានោះដែរ លោកប្រធាន បានស្នើទៅប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ នូវការងារដែលត្រូវធ្វេីបន្តដូចខាងក្រោម៖
1) សូមពិនិត្យ និងតាមដានលើគិលានុបដ្ឋាកដែលកំពុងប្រកបវិជ្ជាជីវៈនៅតាមមូលដ្ឋានទៅលើការចុះបញ្ជិកាឲ្យបានគ្រប់ៗគ្នា និងគាំទ្រគិលានុបដ្ឋាកតាមមូលដ្ឋានរបស់ខ្លួនលើការបន្តអាជ្ញាបណ្ណអោយបាន១០០% ក្នុងឆ្នាំ២០២៥
2) ចូលរួមដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការពិភាក្សាចែករំលែកបទពិសោធន៍ និងបញ្ចូលធាតុចូលថ្មីបន្ថែមដើម្បីឆ្លើយតបនឹងធ្វេីការសម្រេចឲ្យបានជាមួយនឹងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិដែលរៀបចំរួច។
ជាចុងបញ្ចប់ លោកប្រធាន បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានផ្ដល់ការអនុញ្ញាតក្នុងដំណើរទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ តាមរយៈលោក ហម សុធា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ជាមួយគ្នានេះដែរ លោកប្រធានបានកោតសរសេីរនិង វាយតម្លៃខ្ពស់សម្រាប់កិច្ចប្រជុំនេះ ចំពោះលោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ និងសមាជិកដែលបានរៀបចំកម្មវិធីនេះឡើងបានជាលទ្ធផលក្នុងការអនុវត្តការងារគណៈបន្តទៅមុខអោយមានប្រសិទ្ធភាព។
#CCN #MoH