
- This event has passed.
ការរៀបចំកម្មវិធីបោះឆ្នោត និងប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម
January 31
Event Navigation

ការរៀបចំកម្មវិធីបោះឆ្នោត និងប្រកាសទទួលស្គាល់សមាសភាពថ្មីនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោកវេជ្ជបណ្ឌិត សាន់ ចាន់គ្រឹស្នា តំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្រ្តាចារ្យ ចាប សៀកឆាយ នាយកមន្ទីរពេទ្យព្រះសីហនុមណ្ឌល នៃក្ដីសង្ឃឹម ដែលមានការចូលរួមពី លោក លោកស្រី ជាគិលានុបដ្ឋាកចំនួន ៤៤រូប ។
កម្មវិធីនេះគឺមានវត្ថុបំណងដូចជា៖
1)បានបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអណត្តិចាស់ដែលអនុវត្តកន្លងមក
2)បោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដី សង្ឃឹមអាណត្តិថ្មី និងប្រកាសទទួលស្គាល់។
3)បង្ហាញពីការប្តេជ្ញាចិត្តសម្រាប់ប្រធានក្រុមប្រឹក្សាអណត្តិថ្មីជាមួយនឹងគោលដៅនវានុវត្តថ្មីបន្ថែមក្នុងការគ្រប់គ្រងការចុះបញ្ជិកា ការបន្តអាជ្ញាបណ្ណ តាមប្រពន័្ធអនឡាញដែលជាចំនុចចាប់ផ្តេីមដំបូងនៃទិសដៅយុទ្ធសាស្ត្ររបស់គណៈគិលានុបដ្ឋាកកម្ពុជា។
ជាពិសេស ក្នុងកម្មវិធីប្រកាសនេះ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានផ្ដល់នូវសន្ទរកថាស្វាគមន៍ និងចែករំលែក សូមឱ្យសមាជិកដែលជាគិលានុដ្ឋាកទាំងអស់អនុវត្តជាប្រចាំដូចខាងក្រោម៖
១. គោរពគោលការណ៍ណែនាំរបស់គណៈគិលានុបដ្ឋាកកម្ពុជា
២. គោរពក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
៣. អនុវត្តតាមនិយាម និងដែនកំណត់របស់គិលានុបដ្ឋាក
៤. ជម្រុញឱ្យមានការបន្តអាជ្ញាប័ណ្ណជាបន្ត ដោយគោរពទៅតាម ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ជាពិសេសអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាក
៥. ត្រូវអនុវត្តគោលការណ៍ណែនាំ និយ័តកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត អោយមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិជ្ជាជីវៈគិលានុបដ្ឋាកនៅប្រទេសកម្ពុជាព្រោះជាកិច្ចការដែលអទិភាព។
សន្ទរកថា លោកបានវាយតម្លៃខ្ពស់ទៅលើការអនុវត្តការងាររបស់ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹមអាណត្តិចាស់ ដែលបានចូលរួមសកម្មក្នុងការងារលើកកម្ពស់វិជ្ជាជីវៈគិលានុបដ្ឋាក និងសូមឱ្យប្រធានអាណត្តិថ្មីរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួនជាមួយនឹងក្រុមការងារដេីម្បីអនុវត្តការថ្មីបន្ត។
#CCN #MoH