
- This event has passed.
ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែ ឧសភា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ។
May 24
Event Navigation

ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែ ឧសភា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ។
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ស៊ុមឡា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ បានចូលរួមបេីកការប្រជុំ បូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១និងប្រចាំខែ ឧសភា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ ដែលមានសមាជិកចំនួន ១០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
សម្រាប់គោលបំណងនៃការប្រជុំប្រចាំខាងលេី របស់ក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តក្រចេះ គឺមានដូចជា៖
1-បូកសរុបរបាយការណ៍ ថវិកា ចំណូលចំណាយប្រចាំត្រីមាសទី១ និងវឌ្ឍនភាពរបស់ក្រុមប្រឹក្សាគណៈខេត្តក្រចេះ
2-រំលឹកអំពីតួនាទីនឹង ភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តក្រចេះ
3-ការធ្វេីអជ្ញាបណ្ណនិងបញ្ហាប្រឈម
4-អនុវត្តបន្តនៃផែនការផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវះសម្រាប់មន្ទីរពេទ្យផ្សេងៗក្នុងខេត្តក្រចេះ
ជាកិច្ចដំបូងនៃអង្គប្រជុំ លោក ប្រធាន បានពាំនាំយកអនុសាសន៍មួយចំនួនរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលជាចំនុចសំខាន់ៗនិងទាក់ទងជាមួយនឹងការងារគណៈគិលានុបដ្ឋាកដូចខាងក្រោម៖
1-ត្រូវពង្រឹងការចុះបញ្ជិកាអោយបានត្រឹមត្រូវ និងមានតម្លៃ
2-ត្រូវពង្រឹងសមត្ថភាព និងការយល់ដឹងពីក្រមសីលធម៍វិជ្ជាជីវៈ និងពិន្ទុ CPD
3-ត្រូវមានការសាមគ្គីភាពរវាង គិលានុបដ្ឋាក ឆ្មប គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ដេីម្បីជួយសហការគ្នាក្នុងកិច្ចការថែទាំព្យាបាលជំងឺ
4-ផ្សារភ្ជាប់ទំនាក់ទំនង ផ្តល់ព័ត៌មានជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
5-ត្រូវមានទស្សនវិស័យគ្រប់សកម្មភាពការងារទាក់ទងនឹងជំនាញរបស់ខ្លួន នឹងត្រូវមានកាផ្សព្វផ្សាយតាមរយះប្រព័ន្ធ Media ផងដែរ(មានទាំងខ្លឹមសារ និងរូបភាព)
6-ត្រូវ Update គ្រប់ Media របស់ខ្លួនជាប្រចាំ
7-ធ្វើជាអ្នដឹកនាំត្រូវមានទស្សនៈទាន (Vision) ថាតើយើងត្រូវរិះរកវិធីណាដើម្បីអោយមានដំណើរការអោយរលូន
8-ត្រូវធ្វើអោយមាំពីខ្លួនយើងជាថ្នាក់ដឹកនាំ រួចបន្តទៅថ្នាក់ក្រោម
ជាចុងបញ្ចប់នៃការប្រជុំ លោកប្រធាន បានកោតសរសេីរ លេីកទឹកចិត្តដល់ក្រុមការងារដែលតែងតែលះបង់ និងឆ្លៀតជួបជុំគ្នាប្រជុំប្រចាំខែតាមកាលវិភាគ ប្រជុំប្រចាំត្រីមាស ដោយការសហការគ្នា ពង្រឹងសមត្ថភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងការលេីកគុណតម្លៃនៃវិជ្ជាជីវៈគិលានុបដ្ឋាកអោយកាន់តែមានភាពល្អប្រសេីរទៅមុខបន្តទៀត ជាពិសេសស្របតាមគោលការណ៍ក្រសួងសុខាភិបាល។
#CCN#MOH