
- This event has passed.
ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែមេសា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត
April 30
Event Navigation

ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែមេសា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានអញ្ជេីញជាអធិបតី ចូលរួមបេីកការប្រជុំ បូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១និងប្រចាំខែមេសា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដែលមានលោក ផាត់ យ៉នភារ៉ាត ជាប្រធាន និងសមាជិកចំនួន ១០នាក់។
សម្រាប់បន្ថែមពីលេីគោលបំណងនៃការប្រជុំនេះដែរ លោកប្រធាន បានសំណេះសំណាល និងសាកសួរពីស្ថានភាព វឌ្ឍនៈភាពការងាររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសលោកប្រធានបានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានថ្លែងក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ គឺថា «ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល» និងមានចំនុចមួយចំនួនដូចខាងក្រោម៖
១) បណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក
២) ត្រូវស្វែងរកនូវឯកសារ រឺអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប
៣) ព្យាយាមរៀបចំទស្សនាវដ្តី រឺព្រឹត្តិបត្រព័ត៌មាន
៤) ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម។
លេីសពីនេះទៅទៀត លោកប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានពាំនាំយកអនុសាសន៍មួយចំនួនដែលទេីបទទួលបានពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលជាចំនុចសំខាន់ៗនិងទាក់ទងជាមួយនឹងការងារគណៈគិលានុបដ្ឋាកដូចខាងក្រោម៖
1-ត្រូវពង្រឹងការចុះបញ្ជិកាអោយបានត្រឹមត្រូវ និងមានតម្លៃ
2-ត្រូវពង្រឹងសមត្ថភាព និងការយល់ដឹងពីក្រមសីលធម៍វិជ្ជាជីវៈ និងពិន្ទុ CPD
3-ត្រូវមានការសាមគ្គីភាពរវាង គិលានុបដ្ឋាក ឆ្មប គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ដេីម្បីជួយសហការគ្នាក្នុងកិច្ចការថែទាំព្យាបាលជំងឺ
4-ផ្សារភ្ជាប់ទំនាក់ទំនង ផ្តល់ព័ត៌មានជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
5-ត្រូវមានទស្សនវិស័យគ្រប់សកម្មភាពការងារទាក់ទងនឹងជំនាញរបស់ខ្លួន នឹងត្រូវមានកាផ្សព្វផ្សាយតាមរយះប្រព័ន្ធ Media ផងដែរ(មានទាំងខ្លឹមសារ និងរូបភាព)
6-ត្រូវ Update គ្រប់ Media របស់ខ្លួនជាប្រចាំ
7-ធ្វើជាអ្នដឹកនាំត្រូវមានទស្សនៈទាន (Vision) ថាតើយើងត្រូវរិះរកវិធីណាដើម្បីអោយមានដំណើរការអោយរលូន។
8-ត្រូវធ្វើអោយមាំពីខ្លួនយើងជាថ្នាក់ដឹកនាំ រួចបន្តទៅថ្នាក់ក្រោម
ជាចុងបញ្ចប់នៃការប្រជុំ លោកប្រធាន បានកោតសរសេីរ លេីកទឹកចិត្តដល់ក្រុមការងារដែលតែងតែឆ្លៀតជួបជុំគ្នាប្រជុំប្រចាំខែតាមកាលវិភាគ ប្រជុំប្រចាំត្រីមាស នឹងបានផ្តល់ជាអានុសាសន៍ដល់អង្គប្រជុំខាងលេីមួយចំនួនផងដែរ ៖
1-ត្រូវត្រួតពិនិត្យតួនាទីភារៈកិច្ចរបស់ខ្លួន និងក្រុមការងារឡេីងវិញ ថាតេីបានអនុវត្តការងារបានអ្វីខ្លះ និងនៅសល់អ្វីខ្លះ
2-បន្តបណ្តុះបណ្តាលពីក្រមសីលធម៍វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពអោយបានជាប់ជាប្រចាំ
3-ត្រូវស្រាវជ្រាវរកព័ត៌មានឬចំនេះដឹងថ្មីៗ ដេីម្បីយកមកអនុវត្តនិងធ្វេីបច្ចុប្បន្នភាពសមត្ថភាពរបស់ខ្លួនអោយបានល្អប្រសេីរ។
#CCN#MOH