
- This event has passed.
ការជួបពិភាក្សាការងារអំពី គោលបំណងនៃការបណ្ដុះបណ្ដាលលេីបញ្ហាកង្វះអាហារូបត្ថមសម្រាប់ទារក និងកុមារ ព្រមទាំងសម្តែងការគួរសម ដោយផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងក្រុមការងារ UNICEF និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣
May 20
Event Navigation

ការជួបពិភាក្សាការងារអំពី គោលបំណងនៃការបណ្ដុះបណ្ដាលលេីបញ្ហាកង្វះអាហារូបត្ថមសម្រាប់ទារក និងកុមារ ព្រមទាំងសម្តែងការគួរសម ដោយផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងក្រុមការងារ UNICEF និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត រួមទាំងសហការីពីរនាក់ទៀត បានជួបពិភាក្សាការងារអំពី បញ្ហាកង្វះអាហារូបត្ថមសម្រាប់ទារក និងកុមារ ដោយរកពីវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាល រួមជាមួយនិងការជួបសម្តែងការគួរសម ផ្សារភ្ជាប់ទំនាក់ទំនងការងារលេីកដំបូងជាមួយនឹងក្រុមការងារ UNICEF នៅការិយាល័យគណៈគិលានុបដ្ឋាកកម្ពុជា ក្នុងមន្ទីរពេទ្យកាល់ម៉ែត។
គួរអោយកត់សម្គាល់ផងដែរថា ក្នុងកិច្ចជួបពិភាក្សានេះគឺ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
1) ការណែនាំខ្លួននឹងការស្គាល់គ្នាដោយក្រុមការងារ UNICEF និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ
2) ក្រុមការងារ UNICEF បានបង្ហាញពីគោលបំណងក្នុងការដោះស្រាយបញ្ហាចំពោះទារក និងកុមារដែលស្គមរីងរ៉ៃឬមិនគ្រប់គីឡូ
3) ក្រុមការងារ UNICEF ចង់បង្កើតការទំនាក់ទំនងនិងបណ្ដុះបណ្ដាលបន្តចំពោះបញ្ហាកង្វះអាហារូបត្ថមសម្រាប់គិលានុបដ្ឋាកដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និង ស្ថាប័នឯកជន។
ជាចុងបញ្ចប់នៃការជួបខាងលេី លោក ជា សុភក្រ្តមុនីរ័ត្ន បានគាំទ្រយ៉ាងពេញទំហឹងក្នុងការបណ្ដុះបណ្ដាលបន្តសម្រាប់គិលានុបដ្ឋាកទូទាំងប្រទេសកម្ពុជាដោយក្នុងនោះគឺស្របទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលក៏ដូចជាគ្រប់គ្រឹស្ថានបណ្តុះបណ្តាលផ្នែកគិលានុបដ្ឋាកទាំងអស់ នឹងជាពិសេសនោះគឺជា គោលដៅយុទ្ធសាស្រ្តរបស់គណៈគិលានុបដ្ឋាកកម្ពុជាដែលបានដាក់ក្នុងជំហ៊ានឈានទៅមុខ ដោយជួយជំរុញទាំងសមត្ថភាព គុណភាពនៃការថែទាំ បូករួមជាមួយក្រមសីលធម៌វិជ្ជាជីវៈទៀតផង។
#CCN #MOH