
- This event has passed.
ការជួបពិភាក្សាការងារអំពី ការបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវះបន្ត (CPD) និងសម្តែងការគួរសម ផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងក្រុមការងារអាណត្តិថ្មីរបស់អង្គការ JICA និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ។
February 19
Event Navigation
- « ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ដែលបានដឹកនាំដោយលោក ជា សុភក្ត្រមុនីរ័ត្ន និងលោក ខូវ ប្រុស ជាអគ្គលេខាធិការបានចូលរួមប្រជុំ
- លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក ខូវ ប្រុស អគ្គលេខាធិការ ក្រុមប្រឹក្សាគណៈ គិលានុបដ្ឋាកជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍ »

ការជួបពិភាក្សាការងារអំពី ការបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវះបន្ត (CPD) និងសម្តែងការគួរសម ផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងក្រុមការងារអាណត្តិថ្មីរបស់អង្គការ JICA និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោកកប នឿន អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានដឹកនាំក្រុមការងារ ជួបពិភាក្សាការងារអំពី ការបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវះបន្ត (CPD) និងការជួបសម្តែងការគួរសម ផ្សារភ្ជាប់ទំនាក់ទំនងការងារជាមួយនឹងក្រុមការងារអាណត្តិថ្មីរបស់អង្គការ JICA ក្នុងមន្ទីរពេទ្យកាល់ម៉ែត។
សម្រាប់កិច្ចជួបពិភាក្សានេះគឺ មានគោលបំណងដូចខាងក្រោម៖
- ការណែនាំខ្លួននឹងការស្គាល់គ្នាដោយក្រុមការងារអាណត្តិថ្មី ខាង JICA និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ
- ក្រុមការងារJICA បានបង្ហាញពីការបន្តជួយនូវចំណុចមួយចំនួនដែលក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិបានស្នេីរសុំដូចមុនដូចជា(HR &Book printing)
- ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិបានស្នេីទៅខាង JICA ក្នុងការផ្តល់អ្នកជំនាញឯកទេស មកជួយក្នុងការធ្វេីបច្ចុប្បន្នភាព លេីបែបបទនៃការបន្តអភិវឌ្ឍន៍វិជ្ជាជីវះបន្ត(CPD) និងនិតិវិធីនៃការផ្តល់ពិន្ទុនៃការអភិវឌ្ឍន៍វិជ្ជាជីវះបន្ត(CPD) អោយកាន់តែមានភាពងាយស្រួលដល់សមាជិកទាំងអស់បានចូលរួមអនុវត្ត។
- ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិនឹងរៀបចំប្រជុំលើកទី៣ទាក់ទងផែនការយុទ្ឋសាស្រ្តរបស់ខ្លួន នឹងមានការអញ្ចើញ ក្រុមការងារ JICA ចូលរួមដើម្បីជួយផ្ដល់ជាជំនួយនិងយោបល់បន្ថែមទៀត។#CCN #MOH