Select Page

Loading Events

« All Events

  • This event has passed.

ការចូលរួមក្នុងកិច្ចប្រជុំគ្រូបង្គោលស្តីពីការតាមដាន និងឆ្លើយតបមរណភាពមាតា និងទារក(MPDSR​ Meeting)

April 24

ការចូលរួមក្នុងកិច្ចប្រជុំគ្រូបង្គោលស្តីពីការតាមដាន និងឆ្លើយតបមរណភាពមាតា និងទារក(MPDSR​ Meeting)។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ​ ព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹង​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥​ លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣​ បានចូលរួមក្នុងអង្គប្រជុំ​ ​ស្តីពីការ​ពិនិត្យ​មរណភាព​មាតា និងទារក​ជុំវិញកំណើត ក្នុងការឆ្លើយតប (MPDSR)​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងទទួលភារកិច្ចសុខភាពម្តាយ និងទារក ជាពិសេសមានការ​ចូលរួម​ពី​ឯកឧត្តម​សាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិ​បាល​ ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ និងឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ​ ដែលទទួលបន្ទុកក្រមសីលធម៌វិជ្ជាជីវៈ (medical ethics) និងសមាជិកក្រុមការ​ងារ​មានចំនួន ២០រូប ព្រមទាំងតំណាងអង្កការ UNFPA​ ផងដែរ។

​ សម្រាប់គោលបំណង​នៃអង្គប្រជុំខាងលេី គឺសំដៅលេីការពាក់ព័ន្ធនឹងគ្រប់បញ្ហាសេវាសម្រាល(ឆ្លងទន្លេរ) សុខភាពមាតា និងទារក ដោយបានរៀបចំ​សកម្មអន្តរាគមន៍ និងជួយបំពេញ​ចំណុចខ្វះខាត​ដែលនៅកើតមាន​ឡើងផងដែរ។ ក្នុងនោះផងដែរតំណាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ UNFPA បានចែករំលែកជាបទពិសោធន៍ ដោយបង្ហាញពីសំណើជំហានអន្តរាគមន៍បន្តបន្ទាប់ ជូនគណៈកម្មការ MPDSR ​ដែលជាស្នូលនៃការគិតពិចារណាររៀបចំផែនការសកម្មភាពដើម្បីសម្រេច​បានជាលទ្ធផលរួមមានៈ
​ ​ ១) បន្តពិនិត្យនិងកែសម្រួលតួនាទីភារកិច្ចរបស់គណៈកម្មការ លេីកម្រឹតថ្នាក់កណ្តាល និងថ្នាក់​ក្រោម​ជាតិ។
​ ២) ត្រូវរៀបចំផែនការ​បណ្តុះបណ្តាល​គ្រូបង្គោល​បន្ថែម​ទៀត​ដល់​មន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ អោយបានយល់ដឹងបន្ថែមលេីករណីខាងលេី
​ ៣) បន្តឃ្លាំមេីល​ និងពិនិត្យ​ករណី​​មរណ​ភាព​​មាតា​​ជុំវិញកំណើត និងការឆ្លើយ​តប ទាំងចំនេះដឹង​ សមត្ថភាពជំនាញបច្ចេកទេស ទាំងវិធីសាស្ត្រដឹកនាំគ្រប់គ្រងស្ថានការណ៍ដែលប្រឈមទាំងឡាយ។

​ បន្ទាប់មក​ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានលេីកឡេីងថា​ សម្រាប់កិច្ចប្រជុំនេះត្រូវលើកទឹកចិត្តដល់មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ធទាំងអស់ ដោយបន្ត​ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព ជំនាញ​ និងចៀសវាងការយឺតយ៉ាវទាំង៣(delay) ដូចជា​ ការ​យឺតយ៉ាវទី១ ការ​សម្រេច​ចិត្ត​​របស់ស្រ្តីមកប្រើប្រាស់សេវា;​ ការយឺតយ៉ាវទី២​ ការ​បញ្ជូន​ស្រ្តី​ទៅកាន់​កន្លែង​ដែល​មាន​សេវា​​ខ្ព​ស់ជាងឱ្យមានប្រសិទ្ធភាព និងគុណភាព និងការយឺតយ៉ាវទី៣ គឺពាក់ព័ន្ធនឹងសមត្ថភាព​ជំនាញ​ នៃការអន្តរាគមន៍​​និងសង្រ្គោះ។
លេីសពីនេះទៅទៀត​ ឯកឧត្តម​សាស្រ្តាចារ្យ កុយ វ៉ាន់នី បានជូនអនុសាសន៍ដែលជាគន្លឹះលើការពង្រឹងសមត្ថភាពជំនាញ ការរក និងប្រើប្រាស់មធ្យោបាយ (មានសម្ភារៈ ត្រូវចេះប្រើសម្ភារៈទាំងនោះអោយបានល្អ) និងប្រេីវិជ្ជាជីវៈ​និយាមបច្ចេកទេស (Standard of care) ដែលសំដៅលេីការបណ្តុះបណ្តាល​សមត្ថភាព​ដល់មន្រ្តី​ថ្នាក់​ក្រោមជាតិ (BEmONC, CEmONC, Guideline of MPDSR) នឹងត្រូវការ​ចូលរួម​ពីគណៈគ្រូពេទ្យ គណៈគិលា​នុបដ្ឋាក និងគណៈឆ្មប និងត្រូវធ្វើអោយកាន់តែរឹងមាំជាពិសេស​ សមត្ថភាព​ជំនាញដែលទទួល​ខុសត្រូវ​គ្រប់មូលដ្ឋានសុខាភិបាលទាំងអស់។
​ ជាទីបញ្ចប់នៃអង្គប្រជុំ​ លោកជំទាវសាស្រ្តាចារ្យ​ អុឹម​ សិទ្ធិការ្យ​ បាន​ថ្លែងអំណរគុណក្រុមការងារ MPDSR ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល និងអង្គការ UNFPA ដែល​បាន​ផ្តល់ការគាំទ្រ​ក្នុងធ្វើ​ឱ្យកាន់តែប្រសើឡើង​សុខភាពមាតា និងទារកនៅកម្ពុជា​ ព្រមទាំងបានផ្តល់អនុសាសន៍​ និងរំលឹកបន្ថែមដល់សមាជិកក្រុមការងារ​ MPDSR​ ទាំងអស់អោយបានដឹងថា:
​ ១) ត្រូវបន្តរៀបចំចុះពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលដែលមានបញ្ហមរណៈភាពមាតា និងទារក​ អោយបានច្បាស់លាស់
​ ២) ត្រូវរៀបចំផែន​ការ​បណ្តុះ​បណ្តាល​ ដោយត្រូវពង្រឹងសមត្ថភាពជំនាញ​ ថ្នាក់ក្រោមជាតិ ដែលមានការចូលរួមពីកម្រឹតដឹកនាំរបស់អង្គភាព និងមន្ទីរសុខាភិបាល ។
​ ៣) ត្រូវរៀបចំជ្រើសរើសគ្រូបង្គោលតាមបណ្តាខេត្ត​នីមួយៗ ដែលជាចំនែកចូលរួមលើកកម្ពស់សុខភាពមាតា និងទារក ជាពិសេសត្រូវតែកាត់បន្ថយមរណភាពមាតា​ និងទារកជុំវិញការសម្រាលអោយដូចនឹងផែនការរបស់​ MPDSR ។

#CCN#MOH

Details

Date:
April 24