Select Page

Loading Events

« All Events

  • This event has passed.

ការចូលរួមកិច្ចប្រជុំពង្រឹងការងារផ្ដល់សេវាសុខភាពជូនប្រជាជន សម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា​ ខេត្តកោះកុង។

May 23 - May 24

ការចូលរួមកិច្ចប្រជុំពង្រឹងការងារផ្ដល់សេវាសុខភាពជូនប្រជាជន សម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា​ ខេត្តកោះកុង។

ខេត្តកោះកុង៖ នាថ្ងៃសុក្រ-សៅរ៍ ១២​និង១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣​ នឹង២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣​ លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង និង លោក ជា សរៈវិទូ អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពង្រឹងការងារផ្ដល់សេវាសុខភាពជូនប្រជាជន សម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​ នៅមន្ទីរសុខាភិបាលខេត្តកោះកុង។

នៅក្នុងគោលបំណងនៃការប្រជុំខាងលេី​ គឺមានដូចជា៖

1)​ ណែនាំបន្ថែមអំពីនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលដល់អ្នកប្របកវិជ្ជាជីវៈសុខាភិបាលឯកជនអោយកាន់តែមានភាព​ច្បាស់លាស់។
2)​ លើកកម្ពស់គុណភាពការផ្តល់សេវាសុខ​ភាព និងកែលម្អចំណុចខ្វះខាតក្នុងការផ្ដល់សេវាសុខភាពសម្រាប់មូលដ្ឋានសុខាភិបាលឯកជន
3)​ បន្តការពង្រឹងសមត្ថភាព​ និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត​ និងបំពេញពិន្ទុ CPD​ ទៅតាមគោលការណ៍ច្បាប់របស់គណៈវិជ្ជាជីវៈនីមួយៗអោយបានខ្ជាប់ខ្ជួន។
#CCN#MOH

Details

Start:
May 23
End:
May 24