អបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិ!
ខ្ញុំសូមថ្លែងអំណរគុណ និងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះគិលានុបដ្ឋាកទាំងអស់ដែលបានឧស្សាហ៍ព្យាយាមថែទាំអ្នកជំងឺរៀងរាល់ថ្ងៃ ដោយការប្ដេជ្ញាចិត្ត កម្លាំងកាយចិត្ត ពីបេះដូង ជាមួយភាពស្មោះត្រង់ដល់អ្នកជំងឺ។
វិជ្ជាជីវៈគិលានុបដ្ឋាក ជាវិជ្ជាជីវៈមួយដែលនៅគៀកជាមួយនឹងអ្នកជំងឺបំផុតក្នុងការថែទាំ ការអប់រំ និងការចែករំលែក។
ជាកិត្តិយសដ៏អស្ចារ្យក្នុងការបម្រើសង្គម និងជួយបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងវិជ្ជាជីវៈតាមរយៈការឃ្លាំមើល លើកកម្ពស់ និងពង្រឹង ការអនុវត្តផ្នែកក្រមសីលធម៌និងច្បាប់ ការអនុវត្តផ្នែកវិជ្ជាជីវៈថែទាំ ការគ្រប់គ្រងផ្នែកថែទាំនិងភាពជាអ្នកដឹកនាំ ការអប់រំនិងការស្រាវជ្រាវ ការអភិវឌ្ឍវិជ្ជាជីវៈបុគ្គលនិងគុណភាព។
សូមអរគុណ និងសូមជូនពរសមាជិកទាំងអស់ទទួលបានសុខភាពល្អ បន្តជោគជ័យក្នុងអាជីព និងមានសេចក្តីសុខក្នុងជីវិត។
Happy International Nurses Day!
#CCN #MoH