Select Page

គន្លងស្តី​ពី​ការ​អប់រំ

មាន​គន្លង​នៃ​ការ​អប់រំ​ចំនួន​ពីរ​ខុសគ្នា​ដែល​បាន​អនុម័ត​ឡើង​ដោយ​ក្រសួង​សុខាភិបាល ដើម្បី​ក្លាយ​ខ្លួន​ជា​គិលានុបដ្ឋាក​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​អណត្តិនីតិប្បញ្ញតិ​របស់​ពួក​គេ៖

១. បរិញ្ញាបត្ររង​គិលានុបដ្ឋាក (AND) គឺជា​កម្ម​វិធី​សិក្សា​រយៈ​ពេល​បី​ឆ្នាំ ដែល​មាន​មួយ​ឆ្នាំ​ជា​ឆ្នាំ​សិក្សា​មូល​ដ្ឋាន និង​ពីរ​ឆ្នាំ​ទៀត​ជាការ​សិក្សា​លើការ​ថែទាំ។ បរិញ្ញាបត្រ​រង​លើ​ផ្នែក​ថែទាំ-ឆ្មប អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​សិក្សា​បន្ថែម​មួយ​ឆ្នាំ​ទៀត​លើ​ការ​អប់រំ​ផ្នែក​ឆ្មប​ចំពោះ​និស្សិត​ដែល​មាន​បរិញ្ញាបត្ររង​ផ្នែក​ថែ​ទាំរួច​ហើយ។

២. បរិញ្ញាបត្រ​គិលានុបដ្ឋាក (BSN) គឺជា​កម្ម​វិធី​កម្រិត​ឧត្តម​សិក្សា ដែល​មាន​រយៈ​ពេល​បួន​ឆ្នាំ ​រួមមាន​មួយ​ឆ្នាំ​ជា​ឆ្នាំ​សិក្សា​មូលដ្ឋាន និង​បី​ឆ្នាំ​ទៀត​ជាការ​សិក្សា​លើការ​ថែទាំ។ បុគ្គល​ដែល​មាន​ជា​បរិញ្ញាបត្រ​រង​គិលានុបដ្ឋាក អាច​រៀន​បន្ត​មួយ​ឆ្នាំ​ទៀត​ដើម្បី​បង្កើន​គុណវឌ្ឍ​លើ​ការ​ថែទាំ​ដើម្បី​ទទួល​បាន​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​ផ្នែក​ថែទាំ (បរិញ្ញាបត្រ​គិលានុបដ្ឋាក-BSN)។

 

ចំណាំ៖ កាល​ពី​មុន​មាន​កម្ម​វិធី​បណ្តុះបណ្តាល​គិលានុបដ្ឋាក​បឋម ដែល​ជា​កម្ម​វិធី​បណ្តុះ​បណ្តាល​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​រៀបចំ​ឡើង​ដើម្បី​បំពេញ​កង្វះ​ខាត​គិលានុបដ្ឋាន​ដ៍​ច្រើន​សន្ធឹក​សន្ធាប់ ​ជា​ពិសេស​តាម​តំបន់​ដាច់​ស្រយាល។ តម្រូវ​ការ​អប្បរ​មា​សម្រាប់​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​គិលានុ​បដ្ឋាក​បឋម​គឺ​ត្រូវ​រៀន​ចប់​ថ្នាក់​ទី៧ថ្នាក់​ទាប​បំផុត។ ពេល​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ និស្សិត​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​លើ​ការ​ថែទាំ​បឋម និង​មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ​ផង​ដែរ។ វគ្គ​បណ្តុះបណ្តាល​គិលានុបដ្ឋាក​បឋម​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ភូមិ​ភាគ (RTCs)។ ក្រសួង​សុខាភិបាល​បាន​សម្រេច​ចិត្ត​ផ្អាក​កម្ម​វិធី​បណ្តុះបណ្តាល​គិលានុបដ្ឋាក​បឋម ដោយសារ​តែ​កម្ម​វិធី​នេះ​ពុំ​បាន​អនុ​លោម​ស្រប​តាម​ស្តង់ដារ​ការ​រៀប​ចំការ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​សេវា​ថែទាំ (ASEAN MRA-NS)។