Select Page

ច្បាប់ស្តីពីការអនុវត្ត និងការថែទាំ

ស្តង់​ដារ​នៃ​ការ​ថែ​ទាំ ឫ​ស្តង់​ដារ​នៃ​ការ​អនុវត្​ការ​ថែទាំ​គឺជា​គោលការណ៍​ណែនាំ​ទូទៅ​ដែល​ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះ​មួយ​ពីរបៀប​របប​ដែល​គិលានុបដ្ឋាក​​ត្រូវ​ប្រព្រឹត្ត និង​អ្វី​ដែល​គិលានុបដ្ឋាក-យិកា គួរ ឫ​មិន​គួរ​ធ្វើ​លើ​សម្ថភាព​ជំនាញ​របស់​ពួក​គេ។ ការ​ប្រព្រឹត្ត​ខុស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​ស្តង់ដារ​អាច​ទទួល​បាន​នូវ​លទ្ធផល​ដែល​ប៉ះពាល់​ផ្នែក​ច្បាប់។

ស្តង់​ដារ​​នៃ​ការ​ថែទាំ​មាន​សារៈ​សំខាន់​ណាស់ ដោយ​សារ​ពួកគេ​ទទួល​ស្គាល់​ពីតួនាទី​ដែល​គួរ​ជា​ទីទុកចិត្ត​ដែល​គិលានុបដ្ឋាក​អនុវត្ត​ឡើង។ ស្តង់ដារ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​សម្រាប់​សេវា​ថែ​ទាំ​ប្រកប​ដោយ​គុណភាព។ ស្តង់​ដារ​នៃ​ការ​ថែទាំ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​មូលហេតុ​មួយ​ចំនួន។ ស្តង់ដារ​ទាំង​នោះ​បង្ហាញ​ពី​ការ​រំពឹង​ទុក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​របស់​គិលានុ​បដ្ឋាក។ លើស​ពី​នេះ​ទៀត ស្តង់ដារ​បាន​ធ្វើ​ការ​ណែនាំ​គិលានុបដ្ឋាក​ពី​របៀបរបប​ត្រឹមត្រូវ និង​ផ្តល់​នូវ​គោល​បំណង​ស្តង់ដារ​ដើម្បី​វាយ​តម្លៃ​គិលានុបដ្ឋាក​ផ្សេងៗ​ទៀត​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។ បន្ថែម​ពី​នេះ ស្តង់​ដារ​ក៍​បាន​ផ្តល់​នូវ​ស្ថិរភាព​នៃ​វិជ្ជា​ជីវៈ​ដូច្នេះ​អ្នក​ជម្ងឺទទួល​បាន​ការ​ថែទាំ​ដែល​មាន​គុណភាព។ នៅ​ទី​បំផុត ស្តង់ដារ​ផ្តល់​ឲ្យ​គិលានុបដ្ឋាក​នូវ​ព័ត៌មាន​ចាំ​បាច់​ដែល​ពូក​គេ​ត្រូវ​ការ​ដឹង​លើការ​ថែ​ទាំ​ដែល​មាន​គុណភាព ដែល​អ្វី​ជា​ភាព​ចាំ​បាច់​ដើម្បី​ផ្តល់​ឲ្យ​អ្នក​ជម្ងឺ និង​បង្កើត​វិធាន​ការ​លើការ​ថែទាំ​ដើម្បី​វាយ​តម្លៃ​លើ​សេវា​ដែល​បាន​ផ្តល់​ឲ្យ។