
- This event has passed.
ចូលរួមអបអរសាទរ ទិវាគិលានុបដ្ឋាកអន្តរជាតិ សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការយកចិត្តទុកដាក់ទៅលើគិលានុបដ្ឋាកនៅថ្ងៃនេះ នឹងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនាថ្ងៃអនាគត (Our Nurses. Our Future. Caring for Nurses Strengthens Economies)”
June 2
Event Navigation

ចូលរួមអបអរសាទរ ទិវាគិលានុបដ្ឋាកអន្តរជាតិ សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការយកចិត្តទុកដាក់ទៅលើគិលានុបដ្ឋាកនៅថ្ងៃនេះ នឹងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនាថ្ងៃអនាគត (Our Nurses. Our Future. Caring for Nurses Strengthens Economies)”
រាជធានីភ្នំពេញ៖ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ គណៈគិលានុបដ្ឋាកកម្ពុជាបានចូលរួម សហការរៀបចំទិវាគិលានុបដ្ឋាកអន្តរជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ សម្រាប់ក្នុងទិវាគិលានុបដ្ឋាកនេះផងដែរ គឺមានសមាសភាពថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ គណ:វិជ្ជាជីវៈទាំងប្រាំ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី ខេត្ត ដោយបូករួមជាមួយគិលានុបដ្ឋាក សរុប៣០០នាក់(ចូលរួមផ្ទាល់) និង ២៥០០នាក់បានចូលរួមតាមប្រព័ន្ធនិមិត្ម Zoom។
នៅក្នុងការប្រារពធ្វេីទិវាគិលានុបដ្ឋាកអន្តរជាតិឆ្នាំ២០២៥ឡេីង គឺមានគោលបំណង
ដើម្បីអបអរសាទរសមិទ្ធិផលដែលជាស្នាដៃរបស់គិលានុបដ្ឋាកកម្ពុជាទូទាំងប្រទេស និងជាពិសេសនោះគឺជាថ្ងៃខួបកំណើតរបស់ Florence Nightingale ដែលជាបុគ្គលម្នាក់គត់ក្នុងការត្រួសត្រាយផ្លូវនៃវិថីថែទាំដែលជាគិលានុបដ្ឋាកបែបសម័យទំនើប។ ម្យ៉ាងទៀតគឺដើម្បីបញ្ជាក់ពីតួនាទីភារកិច្ច ដ៏សំខាន់របស់គិលានុបដ្ឋាកក្នុងការបម្រើសង្គមជាពិសេសក្នុងស្ថានភាពជំងឺឆ្លង គ្រោះមហន្តរាយនានា និងស្ថានភាពគ្រាអាសន្នផ្សេងទៀតផងដែរ។ ជាពិសេសគឺ
ដើម្បីលេីកទឹកចិត្តនិង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ចូលរួមចំណែកដ៏មានតម្លៃរបស់គិលានុបដ្ឋាកកម្ពុជាទូទាំងប្រទេស។
លោកជំទាវសាស្រ្តាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់មូលដ្ឋានសុខាភិបាលទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងគាំទ្រដល់គិលានុបដ្ឋាកគ្រប់គ្នាដូចជា៖
១. ជួយគិលានុបដ្ឋាកអោយមានសុខភាពល្អបម្រើសេវាថែទាំបានគ្រប់ពេលវេលាទៅតាមតម្រូវការរបស់អ្នកជំងឺ
២. ផ្តល់ការបណ្តុះបណ្តាលបន្តនូវចំណេះដឹងថ្មីៗ បំពាក់ឧបករណ៍វេជ្ជសាស្រ្តថ្មីៗ និងបច្ចេកវិទ្យា ជាជំនួយក្នុងការផ្តល់ការថែទាំប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលា
៣. អនុវត្តអោយបានត្រឹមត្រូវ ទៅតាមពិធីសារសុវត្ថិភាពការងារ ដើម្បីការពារគ្រោះថ្នាក់ក្នុងពេលបម្រើការងារ និង ភាពយកចិត្តទុកដាក់ខ្ពស់ដោយផ្តោតលេីអ្នកជំងឺ
៤. ពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ដើម្បីបង្កើនសមាមាត្រ តួនាទីដឹកនាំរបស់គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យ និងតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស។
សូមបញ្ជក់ផងដែរថា នៅក្នុងកម្មវិធីទិវាគិលានុបដ្ឋាកអន្តរជាតិ២០២៥ លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានធ្វេីបង្ហាញអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងាររបស់គណៈគិលានុបដ្ឋាកកម្ពុជាដែលឆ្ពោះទៅរកការអភិវឌ្ឍនិងគោរពទៅតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផងដែរ។
ជាទីបញ្ចប់នៃអង្គទិវា លោកជំទាវសាស្រ្តាចារ្យបានថ្លែងអំណរគុណ ដល់គណៈកម្មាការរៀបចំ និងការចូលរួមចែករំលែក ការលើកឡើងរបស់វាគ្មិន អ្នកចូលរួមទាំងអស់ “ការខិតខំប្រឹងប្រែងរបស់អ្នក បានធ្វើឱ្យថ្ងៃនេះមានន័យ និងជោគជ័យ។ ទោះបីជាពេលវេលារបស់យើងជាមួយគ្នាត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែការសន្ទនា និងគំនិតដែលយើងបានចែករំលែកនិងយកទៅអនុវត្តបន្តទៀត ដោយបង្កេីននៃការជួបជុំពិភាក្សាកំរិតថ្នាក់ដឹកនាំ ដេីម្បីចូលរួមជាមួយគ្នាឆ្ពោះទៅមុខក្នុងការងាររបស់យើង ការសិក្សារបស់យើង និងសហគមន៍របស់គិលានុបដ្ឋាកយើងទាំងអស់គ្នា។”
#CCN #MoH