Select Page

គណៈគិលានុបដ្ឋាកជាតំណាងឲ្យសម្លេង គិលានុបដ្ឋាកទូទាំងប្រទេស

ទ្រព្យសម្បត្តិរបស់ប្រទេសជាតិពឹងផ្អែកលើ សុខភាពរបស់ប្រជាជន សុខភាពរបស់ ប្រជាជនពឹងផ្អែកលើការថែទាំ

សេវាថែទាំ និងសុវត្ថិភាពអ្នកជម្ងឺដ៍ ប្រសើរសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក គឺជាទស្សនវិស័យរបស់យើង

ហេតុអ្វីក្លាយខ្លួនជាគិលានុបដ្ឋាក

អ្នក​មាន​ការ​ពេញចិត្ត​លើ​ការ​លៈបង់​ទាំង​ពេល​វេលា កម្លាំងកាយ និង​កម្លាំង​ប្រាជ្ញា​លើ​ហេតុផល​មួយ​ដ៍សក្តិសម​ក្នុង​ការ​ជួយ​អ្នកដ៍ទៃ​ជា​រៀងរាល់ថ្ងៃ

អត្ថប្រយោជន៍នៃការចុះបញ្ជី និងការទទួលអាជ្ញាប័ណ្ណ

នៅ​ពេល​ដែល​គិលានុបដ្ឋាក​ទាំង​អស់​បាន​ចុះឈ្មោះ​ជា​មួយ​គណៈគិលានុបដ្ឋាក​រួច​រាល់​ហើយ ក៍​ដូចជា​គិលានុបដ្ឋាក​ទាំងនោះ​បាន​ពង្រីក​នូវ​ឳកាស​របស់​ពួកគេ​ឆ្ពោះទៅ​រក​ទីផ្សារ​តែ​មួយ​របស់​អាស៊ាន​តាម​រយៈកិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​សេវា​ថែទាំ

អំពី អាស៊ាន

អាស៊ាន​គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​ក្នុង​តំបន់ ដែល​ត្រូវ​បាន​កំណត់​ឡើង​ដើម្បី​លើក​កម្ពស់​សេដ្ឋ​កិច្ច នយោបាយ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង​១០​របស់​ខ្លួន

តើគណៈគិលានុបដ្ឋាកធ្វើអ្វីខ្លះ?

គណៈគិលានុបដ្ឋាក មានបន្ទុករៀបចំ ក្រមសីលធ៌មគិលានុបដ្ឋាក យក​លំនាំ​តាម​លក្ខណៈ​ចាំ​បាច់​នៃវិជ្ជាជីវៈ​ក្នុង​ការ​វិវត្​តខ្ជាប់ខ្ជួន​ខាង​បច្ចេកទេស​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដែល​ត្រូវ​ធ្វើ​ឲ្យ​វិវត្តល្អ​ក្នុង​ប្រយោជន៍​របស់​អ្នក​ជម្ងឺ។

គណៈគិលានុបដ្ឋាក​ឃ្លាំ​មើល​រាល់​ការ​ប្រតិបត្តិ​កិច្ចការ និង​សេចក្តីគោរព​ប្រណិបត្តិ​របស់​គិលានុបដ្ឋាក។

Our Latest Events

There are no upcoming events at this time.

Development Partners

giz    usaid