
Events for 25/06/2025
Day Navigation
All Day
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ខេត្តកោះកុង៖ នារសៀលថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ធ្វើនៅបន្ទប់គណៈវិជ្ជាជីវៈសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។ កិច្ចប្រជុំនេះមានគោលបំណង៖ ១. ការបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តឆ្នាំ២០២៤ និង ឆមាសទី១ ឆ្នាំ២០២៥ ២. ការកែសម្រួលបែងចែកតួនាទីសមាជិកក្រុមប្រឹក្សា ក្នុងការទទួលខុសត្រូវលើការចុះបញ្ជិកា ការជួយសង្គ្រោះដល់សមាជិក ការអនុវិន័យរបស់គណៈគិលានុបដ្ឋាក ការគ្រប់គ្រងថវិកា ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ការរៀបចំកម្មវិធីផ្សព្វផ្សាយក្រមសីលធម៌គិលានុបដ្ឋាក និងកម្មវិធីផ្សេងៗដែលចាំបាច់ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានគុណភាព
Find out more »