
Events for 13/06/2025
Day Navigation
All Day
សិកា្ខសិលាទ្រឹស្តី និងអនុវត្តន៍សមាគមគ្រូពេទ្យទារកកម្ពុជាលើកទី ៥ ក្រោមប្រធានបទ «ជួយសង្គ្រោះទារកទើបនឹងកើត – START4NEWBORN» នៅមន្ទីរពេទ្យកាល់ម៉ែត
សិកា្ខសិលាទ្រឹស្តី និងអនុវត្តន៍សមាគមគ្រូពេទ្យទារកកម្ពុជាលើកទី ៥ ក្រោមប្រធានបទ «ជួយសង្គ្រោះទារកទើបនឹងកើត - START4NEWBORN» នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិកា្ខសិលាលើកទី៥ស្តីពី “ជួយសង្គ្រោះទារកទើបនឹងកើត - START4NEWBORN” នៅមន្ទីរពេទ្យកាល់ម៉ែត។ សិកា្ខសិលារៀបចំឡើងដោយសមាគមគ្រូពេទ្យទារកកម្ពុជាដោយមានការអញ្ញើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ប្រធានមន្ទីរពេទ្យជាតិ គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិ សិក្ខាកាម ជាវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកដែលអញ្ជើញមកពីស្ថាប័ណរដ្ឋ និងស្ថាប័នឯកជន
Find out more »