Select Page

Loading Events

« All Events

  • This event has passed.

សេចក្តីជូនដំណឹង ស្តីពី សន្និសីទវិទ្យាសាស្រ្តថែទាំឆ្នាំ២០១៩ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងសាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ

17/07/2019 @ 8:00 am - 19/07/2019 @ 5:00 pm


សេចក្តីជូនដំណឹង ស្តីពី សន្និសីទវិទ្យាសាស្រ្តថែទាំឆ្នាំ២០១៩ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
និងសាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ

 

យោង៖ លិខិតអនុញ្ញាតលេខ២១៨ អបស អធមចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) សហការជាមួយសាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ និងសមាគមគិលានុដ្ឋាកកម្ពុជា នឹងរៀបចំ “សន្និសីទវិទ្យាសាស្ត្រថែទាំឆ្នាំ២០១៩ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ“​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ នៅ ទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅឡូត៌លេខ៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនៃសន្និសីទនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីៗអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៃ ការថែទាំ ព្រមទាំងការចែករំលែកបទពិសោធន៍ល្អៗនានាទាក់ទងនឹងការបណ្តុះបណ្តាលនិងការអនុវត្តវិទ្យាសាស្ត្រថែទាំ។ សន្និសីទក៏ផ្តល់ឱកាសពង្រឹងសមត្ថភាពនិស្សិត និងគ្រូបង្រៀនដែលមានអាជីពជំនាញគិលានុបដ្ឋាក។ លើសពីនេះសន្និសីទនេះ ក៏ជាវេទិកាពិភាក្សាបង្កើនសក្តានុពល និងឱកាសសម្រាប់ពង្រីកការសហការជាមួយដៃគូរនានា ក្នុងការរៀមចំគម្រោងសិក្សាស្រាវជ្រាវផ្នែកគិលានុបដ្ឋាននាពេលអនាគត។

សន្និសីទនេះនឹងមានអ្នកចូលរួមជាអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គ្រូ និស្សិតស.វ.ស ប្រមាណចំនួន៣០០នាក់។​ ដោយសារចំនួនកន្លែងមានកំណត់ សូមអញ្ជើញរួសរាន់ចុះឈ្មោះចូលរួមសន្និសីទត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩។
ការចុះឈ្មោះ៖ សូមចុះឈ្មោះតាមរយៈ Link ដូចតទៅ http://www.uhs.edu.kh/nurse-conf19

តម្លៃសម្រាប់ការចុះឈ្មោះ៖

សាស្ត្រាចារ្យ​ / គ្រូ ស.វ.ស និស្សិតស.វ.ស អតីតនិស្សិតស.វ.ស អ្នកចួលរួមផ្សេងទៀត
មិនគិតថ្លៃ ៤០០០រៀល (1 USD) ៤០០០០រៀល (10 USD) ៨០០០០រៀល (20 USD)

 

ការបង់ថ្លៃ៖

  • ចំពោះនិស្សិត៖ ការបង់ថ្លៃចូលរួម (ជាសាច់ប្រាក់) នៅពេលចុះឈ្មោះនៅផ្នែកកិច្ចការនិស្សិតនៃទីតាំងទី១ និងទី២។
  • ​​សម្រាប់អ្នកចូលរួមដទៃទៀត៖ ការបង់ថ្លៃចូលរួម (ជាសាច់ប្រាក់) នៅកន្លែងចុះឈ្មោះសន្និសីទនារសៀលថ្ងៃទិ ១៧ ខែកក្កដា ឆ្នាំ២០១៩។


សម្រាប់ព័ត៏មានបន្ថែម សូមទំនាក់ទំនង៖

  • ​ ទូរស័ព្ទ៖ 077 286 886 ឬ 078 974 748
  •  សារអេឡិចត្រូនិក៖ conference@uhs.edu.kh
  • ទូរស័ព្ទទំនាក់ទំនងផ្នែកកិច្ចការនិស្សិតស.វ.ស នៅទីតាំងទី១៖ 092 342 294 ឬ 015 597 371
  • ទូរស័ព្ទទំនាក់ទំនងផ្នែកកិច្ចកានិស្សិតស.ប.ថ.វ នៅទីតាំងទី២៖ 017 557 377
សូមទាញយកសេចក្តីជួនដំណឹងទម្រង់ជារូបភាព៖

UHS -EWHA Nursing Conference 2019

Details

Start:
17/07/2019 @ 8:00 am
End:
19/07/2019 @ 5:00 pm

Venue

ទីតាំងទី១ នៃសាកលវិទ្យាល័យសុខាភិបាល