Select Page

Loading Events

« All Events

  • This event has passed.

កិច្ចប្រជុំត្រួតពិនិត្យការងារគណៈគិលានុបដ្ឋាកប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកែប

June 23

កិច្ចប្រជុំត្រួតពិនិត្យការងារគណៈគិលានុបដ្ឋាកប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកែប

ខេត្តកែប៖ នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣​  ខែមិថុនា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣​ លោក អុឺង ប៊ុនសាង ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកែប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគណៈគិលានុបដ្ឋាកប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកែប នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកែប។

កិច្ចប្រជុំមានគោលបំណង៖
1)​ ពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
2) បន្តពង្រឹងការងារបន្តអាជ្ញាបណ្ណនិងចុះបញ្ជីការថ្មី
3)​ បន្តការពង្រឹងសមត្ថភាព​ និងការអភិវឌ្ឍវិជ្ជាជីវៈ

#CCN​ #MoH

Details

Date:
June 23