
- This event has passed.
ការចូលក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា សម្រាប់ឆមាសទី១ នៃក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល ដែលបានប្រព្រឹត្តិនៅក្នុងទីស្តីការក្រសួងសុខាភិបាល
May 27
Event Navigation
- « ការប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រជុំប្រចាំខែ ឧសភា សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តក្រចេះ។
- ចូលរួមអបអរសាទរ ទិវាគិលានុបដ្ឋាកអន្តរជាតិ សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការយកចិត្តទុកដាក់ទៅលើគិលានុបដ្ឋាកនៅថ្ងៃនេះ នឹងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនាថ្ងៃអនាគត (Our Nurses. Our Future. Caring for Nurses Strengthens Economies)” »

ការចូលក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា សម្រាប់ឆមាសទី១ នៃក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល ដែលបានប្រព្រឹត្តិនៅក្នុងទីស្តីការក្រសួងសុខាភិបាល។
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ខូវ ប្រុស ជាអគ្គលេខាធិការនៃគណៈគិលានុបដ្ឋាកកម្ពុជា បានបន្តចូលរួមក្នុងកិច្ចប្រជុំប្រចាំខែឧសភា សម្រាប់ឆមាសទី១ របស់ក្រុមការងារលើកកម្ពស់គុណភាព ដែលបានដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានអ្នកចូលរួមផ្ទាល់ចំនួន ២៦នាក់ នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធនិមិត្ម(ZOOM) ចំនួន ៨១នាក់ទៀត។
សម្រាប់កិច្ចប្រជុំខាងលេី គឺមានគោលបំណងក្នុងការចូលរួមចែករំលែកបទពិសោធន៍ និងបង្ហាញពីលទ្ធផលសកម្មភាពកែលម្អគុណភាពសុខាភិបាល ព្រមទាំងការពិភាក្សាស្វែងយល់ និងរកដំណោះស្រាយអំពីបញ្ហា ដែលបានជួបប្រទះរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ការិយាល័យស្រុកប្រតិបត្តិស្នួល និងមណ្ឌលសុខភាពចង្រ្កង់ របស់ខេត្តក្រចេះ។
គួរបញ្ជាក់បន្ថែមផងដែរថា នៅក្នុងកិច្ចប្រជុំនេះដែរ គឺមានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី/ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី/ខេត្ត និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូរមួយចំនួនទៀត។
#CCN#MOH