អ្វីទៅជាអាស៊ាន?
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងបាងកកដោយបិតាស្ថាបនិករបស់អាស៊ាន ដែលមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ ក្រោយមកប្រទេសប៊្រុយណេដារូសាឡឹមបានចូលរួមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ប្រទេសឡាវ និងប្រទេសភូមា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលធ្វើឲ្យមានថ្ងៃនេះកើតឡើងជាសហគមន៍អាស៊ាន ដែលជាអង្គការអន្តររដ្ឋាភិបាលមួយក្នុងតំបន់ ដែលត្រូវបានកំណត់ឡើងដើម្បីលើកកម្ពស់សេដ្ឋកិច្ច នយោបាយ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមរដ្ឋជាសមាជិកទាំង១០របស់ខ្លួន។ ដូចនេះ អាស៊ានត្រូវបានកសាងឡើងដោយឈរលើសរសរស្តម្ភទាំងបីគឺ៖ សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គមវប្បធ៌មអាស៊ាន (ASCC)។
ការថែទាំសុខភាពក្នុងអាស៊ាន
អាស៊ានត្រូវបានពិព៌ណនាដោយសម្បូរបែបតាមរយៈលក្ខខណ្ឌនៃភូមិសាស្រ្ត ប្រជារាស្រ្ត ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រព័ន្ធនយោបាយ និងជាចុងក្រោយគឺលទ្ធផលសុខភាព។ ការផ្តល់ជូននូវគុណភាព និងធាតុពិតនៃសេវាថែទាំសុខភាពនៅតែមានលក្ខណៈខុសគ្នាគួរឲ្យកត់សម្គាល់ ដោយសារតែប្រព័ន្ធសុខភាពនៃរដ្ឋដែលសមាជិករបស់អាស៊ានរកឃើញខ្លួនឯងក្នុងដំណាក់កាលខុសៗគ្នានៃការវិវត្តន៍ឆ្ពោះទៅរកគោលដៅរួមមួយនៃការគ្របដណ្តប់ផ្នែកសុខាភិបាលជាសកល (UHC)។ ជាឧទាហរណ៍ ក្នុងខណៈពេលដែលប្រទេសសឹង្ហបុរីមានប្រព័ន្ធថែទាំសុខភាពដែលជឿនលឿន និងមានប្រសិទ្ធិភាពក្នុងតំបន់ ជាមួយនឹងការចំណាយផ្នែកសុខាភិបាលប្រចាំឆ្នាំដ៍ខ្ពស់បំផុតធៀបនឹងដៃគូរក្នុងអាស៊ាន ប្រទេសភូមាដែលជាប្រទេសមានការអភិវឌ្ឍន៍តិចតួចជាងគេក្នុងអាស៊ានចំណាយត្រឹមតែ ២០ ដុល្លាប៉ុណ្ណោះលើសេវាសុខាភិបាលសម្រាប់ប្រជាជនម្នាក់។
ទោះជាយ៉ាងណាក៍ដោយ បណ្តាប្រទេសក្នុងអាស៊ានបានធ្វើឲ្យមានការរីកចម្រើនល្អជាលំដាប់ឆ្ពោះទៅរកសេវាថែទាំសុខភាព និង UHC ទាំងការការពារ និងព្យាបាល បានកាន់តែច្រើនឡើងៗចំពោះប្រជាជនអាស៊ាន។ ខណៈពេលដែលមានការប្តេជ្ញាចិត្តខាងនយោបាយដើម្បីសម្រេចអោយបាននូវ UHC ដែលមានតម្លៃខ្លាំង ប្រទេសសមាជិកអាស៊ានភាគច្រើនកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនរួមគ្នាដើម្បីធានាបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់៖
ទោះជាយ៉ាងណាក៍ដោយ បណ្តាប្រទេសក្នុងអាស៊ានបានធ្វើឲ្យមានការរីកចម្រើនល្អជាលំដាប់ឆ្ពោះទៅរកសេវាថែទាំសុខភាព និង UHC ទាំងការការពារ និងព្យាបាល បានកាន់តែច្រើនឡើងៗចំពោះប្រជាជនអាស៊ាន។ ខណៈពេលដែលមានការប្តេជ្ញាចិត្តខាងនយោបាយដើម្បីសម្រេចអោយបាននូវ UHC ដែលមានតម្លៃខ្លាំង ប្រទេសសមាជិកអាស៊ានភាគច្រើនកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនរួមគ្នាដើម្បីធានាបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់៖
១. ឧបសគ្គហិរញ្ញវត្ថុ និងការចំណាយទាបផ្នែកសុខភាព
ឧបសគ្គហិរញ្ញវត្ថុសំខាន់ៗគឺការចំណាយរបស់រដ្ឋាភិបាលដ៍តិចតួច និងការចំណាយទូទៅលើផ្នែកសុខភាព។ តាមរយៈទិន្នន័យប៉ាន់ប្រមាណដោយអង្គការសុខភាពពិភពលោក ការចំណាយលើការថែទាំសុខភាពជាមធ្យមក្មុងម្នាក់ប្រហែល ៥៤៤ដុល្លា ក្នុងតំបន់អាស៊ាន ដែលប្រហែលជា ៤% នៃផលទុនសរុបក្នុងស្រុកដែលស្ថិតក្រោមមធ្យមនៃប្រទេសអភិវឌ្ឍន៍។ ប្រទេសក្នុងអាស៊ានភាគច្រើនត្រៀមទុកតិចជាង ៥% នៃផលទុនសរុបក្នុងស្រុកដើម្បីចំណាយលើសុខភាពក្នុងឆ្នាំ២០១២ ដោយលើកលែងប្រទេសកម្ពុជា (៥,៤%) និងប្រទេសវៀតណាម (៦,៦%)។ ខណៈពេលដែលកម្រិតនៃការចំណាយលើសេវាឯកជនលើផ្នែកសុខាភិបាលខ្ពស់ជាងការចំណាយលើផ្នែកសាធារណៈ រួមទាំងការកើនឡើងក្នុងពេលថ្មីៗនេះក្នុងភាពជាដៃគូរឯកជននិងសាធារណៈដើម្បីកែលម្អរ និងពង្រីកសេវាសុខាភិបាល ឧបសគ្គយ៉ាងច្រើនលើការវិនិយោគលើសេវាថែទាំសុខភាពនៅតែជាបញ្ហាមួយដ៍គួរឲ្យកត់សម្គាល់ដដែល។
២. ឧបសគ្គលើផ្នែកផ្គត់ផ្គង់ និងចំនួនលើបុគ្គលិកសុខាភិបាលមិនគ្រប់គ្រាន់
ការផ្តល់សេវាសុខាភិបាលពុំពេញលេញ និងការចែកចាយអ្នកជំនាញសុខាភិបាលមិនស្មើគ្នាមានបញ្ហានៅសេសសល់ជាច្រើនសំខាន់ៗក្នុងប្រទេសក្នុងអាស៊ានភាគច្រើន។ ប្រទេសភាគច្រើនក្នុងតំបន់ទទួលរងនូវការខ្វះខាតនូវគិលានុបដ្ឋាក/យិកា ឆ្មប និងវេជ្ជបណ្ឌិតដ៍ច្រើន។ ជាឧទាហរណ៍ សមាមាត្រធៀបរវាងគ្រូពេទ្យ និងចំនួនប្រជាជនគឺ គ្រូពេទ្យ ២នាក់ ធៀបនឹងប្រជាជន ១០.០០០នាក់សម្រាប់ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាមានិតឡាវ ប៉ុន្តែសម្រាប់ប្រទេសប៊្រុយណេ សឹង្ហបុរីជាពិសេសគឺមានវេជ្ជបណ្ឌិត១៤ នាក់ ទៅ ១៩នាក់ធៀបលើចំនួនប្រជាជន ១០.០០០នាក់ ។ លើសពីនេះទៅទៀត ការស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថាគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ជួបនឹងបញ្ហានៃការដាក់ពង្រាយបុគ្គលិកសុខាភិបាលនៅតាមតំបន់ដាច់ស្រយាល និងទីជនបទដែលជាតំបន់ដែលតែងតែមានការខ្វះខាត។ ការសម្របសម្រួលនៅមានការខ្វះខាតរវាងអ្នកផលិតកម្លាំងពលកម្ម និងសមត្ថភាពសម្រាប់ការងារនៅក្នុងប្រទេសភាគច្រើន។
៣. អន្តរកាលនៃការបន្តនៃជម្ងឺឆ្លងក្នុងប្រទេសអាស៊ាន
ទាក់ទងនឹងអន្តរកាលនៃជម្ងឺឆ្លង អាស៊ានប្រឈមនឹងជម្ងឺផ្ទួនដែលបង្កការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរបស់ខ្លួន៖ ជម្ងឺឆ្លងដែលកំពុងតែរាតត្បាត និងរីករាលដាលដ៍ខ្លាំងក្លាដែលមានលក្ខណៈអាចកើនឡើងរួមផ្សំជាមួយការឈឺ និងការស្លាប់ពីជម្ងឺមិនឆ្លងផងដែរ (NCDs)។ ជាពិសេស NCDs ត្រូវចាត់ទុកថាជាបញ្ហាចម្បងនៅពេលនេះ ដែល ៦០% នៃអត្រាមរណៈក្នុងតំបន់ជាបញ្ហាភាគច្រើនដែលផ្តើមចេញពីអាយុរបស់ប្រជាជន ការផ្លាស់ប្តូរបរិបទនៃការរស់នៅ (ការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង របបអាហារដែលពុំមានសុខភាពល្អ និងការហាត់ប្រាណពុំទៀងទាត់) និងកក្តាបរិស្ថានជាដើម។ ជាការពិត ការកើនឡើងក្នុងការប្រើប្រាស់សេវាសុខភាពត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធថែទាំសុខភាពសាធារណៈអាស៊ានក្រោមការកំណត់ និងរដ្ឋាភិបាលដែលកំណត់ជាសេដ្ឋកិច្ចតំបន់ នឹងប្រយុទ្ធប្រឆាំង ដើម្បីបំពេញនូវតម្រូវការផ្នែកសេវាសុខាភិបាលដែលកើនឡើងរបស់ប្រជាជន។
សមាហរណកម្មអាស៊ាន និងផលប៉ះពាល់លើឧស្សាហកម្មសុខភាព
ថ្នាក់ដឹកនាំកំពូលរបស់អាស៊ានបានដាក់ និងកំណត់សេវាវេជ្ជសាស្រ្ត និងសុខភាពជាវិស័យអាទិភាពនៅក្រោមផែនការរបស់ AEC បច្ចុប្បន្ន។ ក្នុងខែវិច្ឆិកា ឆ្នាំ២០០៤ រដ្ឋមន្រ្តីពាណិជ្ជកម្ម អាស៊ានបានអនុម័តផែនការអនុវត្តដើម្បីលើកកម្ពស់ពាណិជ្ជកម្មលើសម្ភារៈថែទាំសុខភាព ដូចជា ឳសថ និងឧបករណ៍វេជ្ជសាស្រ្តជាដើម។ លើសពីនេះទៀត អនុវិស័យនៃសេវាកម្មពីរក្នុងឧស្សាហកម្មសុខភាពត្រូវបានកំណត់យ៉ាងច្បាស់លាស់សម្រាប់ការធ្វើសេរីភារូបនីយកម្ម។ ផ្ទុយទៅវិញ សេវាសុខភាពគ្របដណ្តប់លើសេវាមន្ទីពេទ្យ និងសេវានៃមន្ទីពិសោធន៍វេជ្ជសាស្រ្ត រថយន្តសង្រ្គោះបន្ទាន់ និងការថែទាំសុខភាពតាមលំនៅដ្ឋាន និងសេវាកម្មរបស់អ្នកជំនាញវេជ្ជសាស្រ្ត ក្រៅពីនេះទៀតរួមបញ្ចូលទាំងអ្នកជំនាញវេជ្ជសាស្រ្ត និងទន្តសាស្រ្ត ឆ្មប គិលានុបដ្ឋាក/យិកា និងអ្នកជំនាញកាយវប្បកម្ម។
ការចងចាំនូវភាពខុសគ្នា និងទំហំនៃទីផ្សារសុខភាពអាស៊ាន សមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែច្រើននឹងផ្តល់ឲ្យនូវការរំពឹងទុកដ៍ខ្លាំងសម្រាប់ឧស្សាហកម្មសុខភាព។ ក្នុងនាមជារដ្ឋាភិបាលអាស៊ាន ដែលចែករំលែកនូវគោលបំណងនៃការពង្រឹងប្រព័ន្ធថែទាំសុខភាពឲ្យប្រសើរឡើងជារួមដើម្បីផ្តល់នូវសេវាប្រកបដោយគុណភាពដ៍ប្រសើរដល់ប្រជាជនគ្រប់រូប សេវាសុខភាពអាចនឹងងាយទទួលយកក្នុងពេលនៃការបង្កើននូវសេរីភារូបនីយកម្ម។ ប៉ុន្តែក្នុងខណៈពេលនៃការការសន្យាបើកទីផ្សារថែទាំសុខភាពដែលជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ចដ៍ច្រើន វាក៍បង្កើននូវបញ្ហាប្រឈមដែលមានស្រាប់កាន់តែខ្លាំងឡើងដើម្បីលើកកម្ពស់នូវការទទួលបាននូវសេវាសុខភាពស្មើៗគ្នាក្នុងប្រទេសទាំងអស់។
ជាពិសេសការធ្វើសមាហរណកម្លើវិស័យសេវាកម្ម បង្ហាញនូវបញ្ហាប្រឈមបំផុត និងឳកាសដ៍ធំជាងគេសម្រាប់តំបន់។ ប្រទេសក្នុងអាស៊ានមួយចំនួនបានក្លាយជាប្រទេសនាំចេញដ៍សំខាន់នៃការផ្តល់សេវាកម្មដ៍ទំនើបលើផ្នែកសេវាកម្មជំនាញ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ។ វិស័យទេសចរណ៍វេជ្ជសាស្រ្តគឺជាឧស្សាហកម្មកំពុងរីកចម្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានប្រទេសសឹង្ហបុរី ថៃ និងម៉ាឡេស៊ីក្នុងចំណោមប្រទេសជាគោលដៅទេសចរណ៍កំពូលដែលសេវាសុខាភិបាលសម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិទាំងខាងក្នុងតំបន់ និងក្រៅតំបន់អាស៊ានត្រូវបានដាក់បញ្ចូលជាមួយកញ្ចប់ទេសចរណ៍ដើម្បីជម្រុញការប្រើប្រាស់សេវាកម្ម។
ទោះជាយ៉ាងណាក៍ដោយ ដោយសារតែសេរីភារូបនីយកម្មអាស៊ាន និងក្នុងអំឡុងពេលនៃការពង្រីកការផ្តល់សេវាសុខាភិបាលឯកជន និងក្រុមហ៊ុនថែទាំសុខភាពឆ្លងដែន វាមានសារៈសំខាន់ជាងពេលមុនៗដែលថា UHC នឹងផ្តល់ជាអាទិភាពជាក់លាក់ដើម្បីការពារសិទ្ធក្នុងការទទួលបានប្រព័ន្ធសុខាភិបាលជាពិសេសក្នុងចំណោមក្រុមដែលជួបការលំបាក។ សម្រាប់ប្រទេសជាសមាជិកអាស៊ាន UHC គួរតែពិចារណាឲ្យច្បាស់លាស់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់នៃសមាហរណកម្មសេដ្ឋកិច្ច។ ការប្តេជ្ញាចិត្តនយោបាយដើម្បីការពារថវិកាសុខាភិបាល និងបង្កើនការចំណាយសុខាភិបាលនឹងត្រូវផ្តល់នូវហានិភ័យនៃសេរីភារូបនីយកម្មលើសមភាពសុខភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន។