សេវាកម្មការថែទាំ
ការថែទាំគឺជាវិជ្ជាជីវៈមួយក្នុងវិស័យថែទាំសុខភាពដែលផ្តោតសំខាន់លើការថែទាំនៃបុគ្គល ក្រុមគ្រួសារ និងសហគម ដូច្នេះពួកគេអាចសម្រេច ថែរក្សា ឫមានសុខភាពប្រសើរឡើង និងមានគុណភាពនៃជីវិតដ៍ប្រសើរ។ គិលានុបដ្ឋាកអាចនឹងត្រូវបានបំបែកចេញពីសេវាថែទាំសុខភាពផ្សេងៗទៀតដោយវិធីសាស្រ្តនៃការថែទាំអ្នកជម្ងឺ ការបណ្តុះបណ្តាល និងវិសាលភាពនៃការអនុវត្តការថែទាំ។ គិលានុបដ្ឋាកជាច្រើននាក់ផ្តល់ការថែទាំតាមរយៈការផ្តល់ការណែនាំរបស់គ្រូពេទ្យ ដូចនេះហើយទំលាប់នៃតួនាទីរបៀបនេះបានធ្វើឲ្យសាធារណជនទទួលបាននូវទិដ្ឋភាពនៃការថែទាំរបស់គិលានុបដ្ឋាកដែលជាអ្នកផ្តល់សេវាថែទាំ។ គិលានុបដ្ឋាកបង្កើតផែនការនៃការថែទាំដោយធ្វើការសហការជាមួយគ្រូពេទ្យ អ្នកព្យាបាលជម្ងឺ អ្នកជម្ងឺ ក្រុមគ្រួសារអ្នកជម្ងឺ និងសមាជិកក្រុមផ្សេងៗទៀត ដែលផ្តោតលើការព្យាបាលជម្ងឺដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិត។
សេវាថែទាំគឺជាផ្នែកមួយនៃអង្គការសុខភាពជារួមដែលមានគោលបំណងដើម្បីបំពេញតម្រូវការនៃការថែទាំរបស់អ្នកជម្ងឺសហគម។ ក្នុងការផ្តល់សេវាថែទាំ គិលានុបដ្ឋាកធ្វើការជាមួយនឹងសមាជិកក្រុមទាំងអស់ដូចជាអ្នកផ្តល់របបអាហារ វេជ្ជបណ្ឌិត ឱសថការី ជាដើម ក្នុងការដាក់ពាក្យស្នើរសុំអនុវត្តកម្មវិធីថែទាំអ្នកជម្ងឺដ៍ទូលំទូលាយមួយក្នុងមន្ទីពេទ្យ។ គណៈកម្មាធិការអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក លើសេវាថែទាំ បានកំណត់ថាសេវាថែទាំគឺជាផ្នែកមួយនៃអង្គការសុខភាពទាំងមូលដែលមានគោលបំណងដើម្បីបំពេញគោលដៅសំខាន់នៃការផ្តល់សេវាថែទាំ គឺដើម្បីផ្តល់នូវការការពារជម្ងឺ និងការលើកកម្ពស់សុខភាព។
តើនរណាជាអ្នកផ្តល់សេវាការថែទាំនៅក្នុងមន្ទីពេទ្យនៅកម្ពុជា?
នៅក្នុងប្រទេសកម្ពុជា ចំនួនគិលានុបដ្ឋាក/យិកាគឺពុំគ្រប់គ្រាន់ និងព័ត៌មានលំអិតនៃសេវាការថែទាំគឺមាននរណាម្នាក់ដឹង និងមានឯកសារចងក្រងនោះទេ។ ក្នុងការដើរតួលើអន្តរាគមន៍វេជ្ជសាស្រ្តដែលកាន់តែស្មុគស្មាញ គិលានុបដ្ឋាក/យិកាចែករំលែកភារកិច្ចជាមួយវេជ្ជបណ្ឌិត។ ផ្ទុយទៅវិញ ភារកិច្ចនៃការថែទាំដែលមានលក្ខណៈសាមញ្ញជាងមុនរួមបញ្ចូលទាំងការថែរក្សាបរិស្ថាន/អនាម័យ និងការគាំទ្រដល់សកម្មភាពរបស់អ្នកជម្ងឺ ភារកិច្ចត្រូវបានចែករំលែកដោយគិលានុបដ្ឋាក/យិកាជាមួយក្រុមគ្រួសាររបស់អ្នកជម្ងឺ។ មានផលប៉ះពាល់ដ៍សំខាន់លើច្បាប់នៃការថែទាំដែលទាក់ទងទៅនឹងនីតិវិធីនៃការផលិតគិលានុបដ្ឋាក/យិកាដើម្បីផ្តល់សេវាថែទាំមួយដែលពេញលេញ និងប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។
សេវាការថែទាំត្រូវបានបង្ហាញឲ្យឃើញយ៉ាងទូលំទូលាយថាគុណភាព និងបរិមាណនៃអ្នកជំនាញការថែទាំសុខភាពដ៍ច្រើនកំណត់នូវការប្រព្រឹត្តក្នុងប្រព័ន្ធសុខាភិបាលជាទូទៅ។ ក្នុងចំណោមអ្នកផ្តល់សេវាសុខភាព គិលានុបដ្ឋាក/យិកាបង្កើតអង្គភាពដែលមានវិជ្ជាជីវៈដ៍ធំតែមួយគត់។ ការធានាគុណភាព និងចំនួនគិលានុបដ្ឋាក/យិកាជាមានផលប៉ះពាល់ជាវិជ្ជមានលើលទ្ធផលវេជ្ជសាស្រ្ត។
ទោះជាយ៉ាងណា ចំនួននៃអ្នកផ្តល់សេវាសុខាភិបាលជាពិសេសគិលានុបដ្ឋាក/យិកា មានចំនួនពុំគ្រប់គ្រាន់នៅជុំវិញពិភពលោកដែលជាពិសេសទៅទៀតនោះគឺប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលប្រឈមមុខនឹងការខ្វះខាតអ្នកជំនាញថែទាំសុខភាពបន្ថែមពីលើការមិនមានជាឯកសារលើព័ត៌មានរបស់បុគ្គលិកពុំ និងបុគ្គលិកមានជំនាញចម្រុះ។