ប្រវត្តិរបស់គណៈគិលានុបដ្ឋាក
គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយព្រះរាជក្រិត្យលេខ នស.រកត ០៩០៦/៣៨៩ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពសាធារណៈ ដោយចែងក្នុងប្រព័ន្ធអប់រំគិលានុបដ្ឋាក និងការបង្កើតទិសដៅយុទ្ធសាស្រ្តសម្រាប់ CCN និងការត្រួតពិនិត្យមើលការងាររបស់បុគ្គលិកជាន់ខ្ពស់របស់ CCN។
ទស្សនៈវិស័យ
ប្រមូលផ្តុំគិលានុបដ្ឋាក កិលានុបដ្ឋាកយិកាទាំងអស់ដែលមាននិតិសម្បទាគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គុណភាពការអនុវត្តរបស់គិលានុបដ្ឋាក គិលានុបដ្ឋាកយិកា តាមការកំណត់បទដ្ឋានវិជ្ជាជីវៈថែទាំវេជ្ជសាស្រ្តគិលានុបដ្ឋាកធ្វើឲ្យប្រសើរឡើងនូវគុណភាពវិជ្ជាជីវៈ និងការសហការរបស់គិលានុបដ្ឋាក-យិកាក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ដើម្បីការពារសាធារណជនតាមរយៈការចុះឈ្មោះគ្រប់គិលានុបដ្ឋាក-យិកាទាំងអស់ក្នុងប្រទេសកម្ពុជា។
បេសកម្ម
គណៈគិលានុបដ្ឋាកត្រូវឃ្លាំមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្តីភាព ចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈជំនួយវេជ្ជសាស្ត្រឲ្យបានគង់វង្ស និងមានប្រសិទ្ធភាព។
គណៈគិលានុបដ្ឋាក ធានាការពារកិត្តិយស និងឥស្សរភាពរបស់វិជ្ជាជីវៈជំនួយវេជ្ជសាស្រ្ត។
តើគណៈគិលានុបដ្ឋាកជាអ្នកណា?
គណៈគិលានុបដ្ឋាកគឺជាគណៈវិជ្ជាជីវៈសុខាភិបាលមួយក្នុងចំណោមគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ និងជាអង្គភាពវិជ្ជាជីវៈលើសេវាថែទាំនៃក្រុមប្រឹក្សាគិលានុបដ្ឋាកភូមិភាគចំនួន ៥ និងក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តទាំង ២៤ ដែលជាតំណាងឲ្យគិលានុបដ្ឋាកជាង ១០០០០នាក់ ក្នុងទូទាំងប្រទេសកម្ពុជា។
គណៈគិលានុបដ្ឋាកជាអង្គការស្វយ័តក្នុងការចំណាយ ការផ្គត់ផ្គង់ប្រាក់កាស ភាពជាម្ចាស់ការលើខ្លួនឯង ដើម្បីធានាឥស្សរភាពការពារផលប្រយោជនសីលធ៌មវិជ្ជាជីវៈ។
តើគណៈគិលានុបដ្ឋាកធ្វើអ្វីខ្លះ?
គណៈគិលានុបដ្ឋាក មានបន្ទុករៀបចំ ក្រមសីលធ៌មគិលានុបដ្ឋាក យកលំនាំតាមលក្ខណៈចាំបាច់នៃវិជ្ជាជីវៈក្នុងការវិវត្តខ្ជាប់ខ្ជួនខាងបច្ចេកទេសសេដ្ឋកិច្ច និងសង្គមកិច្ចដែលត្រូវធ្វើឲ្យវិវត្តល្អក្នុងផលប្រយោជន៍របស់អ្នកជម្ងឺ។
គណៈគិលានុបដ្ឋាកឃ្លាំមើលរាល់ការប្រតិបត្តិកិច្ចការ និងសេចក្តីគោរពប្រណិបត្តិរបស់គិលានុបដ្ឋាក។