តើអ្វីជាសិទ្ធ និងការទទួលខុសត្រូវរបស់គិលានុបដ្ឋាក/យិកា (ក្នុងអាស៊ាន)?
គិលានុបដ្ឋាក/យិកាដែលបានចុះបញ្ជីមានការទទួលខុសត្រូវលើការលើកកម្ពស់ និងការស្តារឡើងវិញនូវសុខភាព ការការពារជម្ងឺ និងការការពារសិទ្ធសុខាភិបាលរបស់មនុស្សគ្រប់រូបដែលមានការជឿជាក់លើការថែទាំរបស់គិលានុបដ្ឋាក/យិកា។ គិលានុបដ្ឋាក/យិកាបំពេញការងារដើម្បីកាត់បន្ថយនូវការរងទុក្ខវេទនាដែលជួបប្រទះដោយបុគ្គល គ្រួសារ ក្រុម និងសហគមន៍ ដោយមិនគិតពីអាយុ សមត្ថភាព ភេទ ព៌ណសម្បុរ សាសនា រូបរាង ឫលក្ខណៈណាមួយដែលបែងចែកពីភាពខុសគ្នានៃមនុស្ស។ ដើម្បីធ្វើដូច្នេះ គិលានុបដ្ឋាក/យិកាត្រូវផ្តល់នូវសេវាកម្មដែលរក្សានូវការគោរពនូវសេចក្តីថ្លៃថ្នូរ និងសិទ្ធរបស់អ្នកជម្ងឺ ការទទួលស្គាល់នូវឫសគល់នៃបញ្ហាសុខភាពដោយគ្មានបែងចែកនូវស្ថានភាពសង្គម ឫសេដ្ឋកិច្ច។
ចំណុចនេះមិនរាប់បញ្ចូលត្រឹមតែការធានាលើការថែទាំដ៍ត្រឹមត្រូវដែលត្រូវបានផ្តល់ឲ្យជាមួយធនធានដែលមានស្រាប់ និងស្របតាមក្រមសីលធ៌ម ក៍ដូចជាអនុលោមតាមក្រមប្រព្រឹត្តវិជ្ជាជីវៈ លើសពីនេះទៅទៀតគិលានុបដ្ឋាក/យិកាត្រូវមានកាតព្វកិច្ចការពារ ថាតើអ្នកជម្ងឺទទួលបានព័ត៌មានសមរម្យតាមរយៈការប្រើប្រាស់ភាសាងាយយល់មុនពេលធ្វើការយល់ព្រមទៅនឹងនីតិវិធី ឫការព្យាបាលតាមបែបណាមួយ។ មានន័យថា គិលានុបដ្ឋាក/យិកាដែលបានចុះបញ្ជីត្រូវ និងគួរទទួលខុសត្រូវផ្ទាល់ខ្លួនលើការសម្រេចចិត្ត និងសកម្មភាពអ្វីមួយដែលជាចំណូលចិត្ត។
ដើម្បីបង្កើននូវការចូលរួមរបស់គិលានុបដ្ឋាក/យិកាលើសង្គមជាតិ វាជាការចាំបាច់ក្នុងការពារសេចក្តីថ្លៃថ្នូរ និងស្វ័យភាពនៅកន្លែងធ្វើការរបស់ពួកគេ ដោយផ្តល់ឲ្យពូកគេនូវសិទ្ធដែលមិនអាចបំបាត់បានរួមទាំងសិទ្ធមនុស្ស និងប្រជាជន សិទ្ធបទប្បញត្តិ សិទ្ធនិយោជិក និងសំខាន់ជាងនេះទៀតនោះគឺសិទ្ធជំនាញវិជ្ជាជីវៈដែលគិលានុបដ្ឋាក/យិកាទទួលបានដើម្បីអនុវត្តភារកិច្ចពេញលេញ។ ដោយសារតែការផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើប្រព័ន្ធសុខាភិបាល គិលានុបដ្ឋាក/យិកាប្រឈមមុខនឹងគ្រោះថ្នាក់ និងបញ្ហាសិទ្ធមនុស្សទ្វេដង។ គ្រប់កន្លែងដែលគិលានុបដ្ឋាក/យិកាប្រឈមមុខនឹងភាពស្មោះត្រង់ពីរ-ការប៉ះទង្គិចគ្នារវាងការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ និងការបំពេញកាតព្វកិច្ចដល់និយោជក ឫអាជ្ញាធរណាមួយទៀត-គណនេយ្យភាពជាចម្បងរបស់ពួកគេគឺចំពោះមនុស្សគ្រប់រូបដែលត្រូវការការថែទាំជាងគេ។
រហូតដល់ទីបញ្ចប់ តួនាទីដែលយល់ស្របគ្នាជាលក្ខណៈអន្តរជាតិនៃក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (ICN 2011) ស្តីពី «គិលានុបដ្ឋាក និងសិទ្ធមនុស្ស» ចែងថាសិទ្ធិខាងក្រោមនេះត្រូវផ្តល់លទ្ធភាពដល់៖
«គិលានុបដ្ឋាក/យិកាមានសិទ្ធអនុវត្តស្របតាមច្បាប់នៃការថែទាំរបស់ប្រទេសដែលពួកគេធ្វើការ និងអនុវត្តតាមក្រមសីលធ៌មសម្រាប់គិលានុបដ្ឋាក/យិកា ឫក្រមសីលធ៌មរបស់ជាតិនីមួយៗ។»
- «[គិលានុបដ្ឋាក/យិកា] ក៍មានសិទ្ធដើម្បីអនុវត្តនៅក្នុងបរិយាកាសអនុវត្តដ៍សមស្របមួយដែលផ្តល់នូវសុវត្ថិភាពផ្ទាល់ខ្លួន មានសេរីភាពពីការរំលោភបំពាន និងអំពើរហឹង្សា ការគំរាមគំហែង ឫការបំភិតបំភ័យ និងអ្វីដេលមិនមានការភ័យខ្លាចនៃការសងសឹក។»
- «គិលានុបដ្ឋាក/យិកាម្នាក់ៗ និងគ្រប់ៗរូបតាមរយៈសមាគមន៍គិលានុបដ្ឋាក/យិកាជាតិត្រូវមានកាតព្វកិច្ចរាយការណ៍ និងនិយាយចេញនៅពេលដែលមានការរំលោភបំពានសិទ្ធិមនុស្ស ជាពិសេសទាក់ទងនឹងការទទួលយកការថែទាំសុខភាពដ៍សំខាន់ ការធ្វើទារុណកម្ម និងការព្យាបាលដែលឃោរឃៅ សាហាវ និងថោកទាប និង/ឫសុវត្ថិភាពអ្នកជម្ងឺ។»
- សមាគមន៍គិលានុបដ្ឋាក/យិកាជាតិត្រូវធានាថាយន្តការដែលមានប្រសិទ្ធិភាពតាមរយៈអ្វីដែលគិលានុបដ្ឋាក/យិកាអាចស្វែងរកដំបូន្មាន ការប្រឹក្សា ការគាំទ្រ និងការជួយជ្រោមជ្រែងជាសម្ងាត់ដើម្បីដោះស្រាយនឹងស្ថានភាពសិទ្ធមនុស្សដ៍លំបាកល។»