ការបណ្តុះបណ្តាល និងការទទួលស្គាល់កំរិតអប់រំ
ការអប់រំបណ្តុះបណ្តាលលើការថែទាំរួមមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដែលបានផ្តល់ឲ្យគិលានុបដ្ឋាកដែលមានគោលបំណងរៀបចំគិលានុបដ្ឋាកទាំងនោះសម្រាប់ភារកិច្ចរបស់ពួកគេជាអ្នកជំនាញថែទាំ។ ការអប់រំនេះត្រូវបានផ្តល់ឲ្យនិស្សិតផ្នែកថែទាំដោយគិលានុបដ្ឋាកដែលមានបទពិសោធន៍ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តផ្សេងទៀតដែលមានលក្ខណៈសម្បត្តិ ឫមានបទពិសោធន៍លើការងារអប់រំ។
មានវិធីមួយចំនួនក្នុងការចាប់យកជំនាញអ្នកថែទាំក្នុងប្រទេសកម្ពុជា។ នេះនាំមានការយល់ច្រឡំកើតឡើងចំពោះសាធារណជនព្រមទាំងអ្នកជំនាញផ្នែកសុខភាពផ្សេងៗទៀត។ សាលាដំបូងគេបង្អស់ដែលបានផ្តល់វគ្គបណ្តុះបណ្តាលលើសេវាថែទាំបានផ្តល់កម្មវិធីបណ្តុះបណ្តាលរយៈពេល ០៦ខែ ទៅ០១ ឆ្នាំ ដើម្បីក្លាយខ្លួនជាគិលានុបដ្ឋាកបឋមដោយក្រសួងសុខាភិបាល ដោយយោងតាមកាលៈទេសៈ និងតម្រូវការជាក់ស្តែង ហើយវាជាប្រភេទសញ្ញាប័ត្រមួយប្រភេទដែលមិនបញ្ជាក់ពីប្រភេទគុណវុឌ្ឍអ្វីមួយនោះទេ។ ក្រោយមកទៀត ក្រសួងសុខាភិបាលបានចាប់ផ្តើមផ្តល់ជូននូវថ្នាក់បរិញ្ញាប័ត្ររងផ្នែកថែទាំ និងសាកលវិទ្យាល័យមួយចំនួនបានផ្តល់នូវថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តការថែទាំនោះដែរ។
មានតែស្ថាប័នបណ្តុះបណ្តាលមួយចំនួនប៉ុណ្ណោះដែលទទួលបានការទទួលស្គាល់ជាស្ថាប័នបណ្តុះបណ្តាល់លើការថែទាំនៅក្នុងប្រទេសកម្ពុជា។