Select Page

កម្មវិធី

ក្នុងទិសដៅបន្តការបង្កើត និងថែទាំស្តង់ដារថែទាំប្រកបដោយវិជ្ជាជីវៈដើម្បីការពារសុវត្ថិភាពសាធារណៈ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បរិស្ថាន​ដើម្បីធានាឲ្យបាននូវកម្លាំងពលកម្មដែលស្របតាមបំណង ទំនាក់​ទំនង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ណែនាំ​​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព និងអាចបត់បែនតាមស្ថានភាព ការបង្ហាញភាពជាអ្នកដឹកនាំជាលក្ខណៈជាតិ និងអន្តរជាតិលើបទប្បញ្ញត្តិលើការថែទាំ ការ​បណ្តុះ​បណ្តាល​ក្នុង និងក្រៅប្រទេសដើម្បីកសាងសមត្ថភាពរបស់ក្រុមប្រឹក្សាឲ្យទទួលបានគិលានុបដ្ឋាកទាំងបរិមាណ និងគុណភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គណៈគិលានុបដ្ឋាកកម្ពុជា (គ.គិ.ក) ដែល​ជា​ព្រឹត្តិការណ៍​ដ៍​សំខាន់ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តលើការទទួលខុសត្រូវខាងលើ។ តួនាទីរបស់ គ.គិ.ក គឺ​មិន​មែន​ស្វែង​រក​កំហុស​ឆ្គងដើម្បីផ្តន្ទាទោសបុគ្គលនោះទេ ជាជាងឃ្លាំមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍សីលធ៌ម ភាពសុច្ចរិត យុត្តិធ៌ម និង​ភក្តី​ភាព​ដែល​ចាំ​បាច់ក្នុងការប្រកបវិជ្ជាជីវៈជំនួយវេជ្ជសាស្រ្តឲ្យបានគង់វង្ស និងមានប្រសិទ្ធិភាព ឃ្លាំ​មើល​ការ​ប្រព្រឹត្ត​របស់​សមាជិក​ទាំង​អស់​ចំពោះ​ករណីយ​កិច្ច​វិជ្ជាជីវៈ និងបទប្បញ្ញត្តិផ្សេងៗដែលមានចែងក្នុងក្រមសីលធ៌មគិលានុបដ្ឋាក និងការពារកិត្តយស និង​ឥស្សរភាព​របស់​វិជ្ជាជីវៈ​ជំនួយ​វេជ្ជសាស្រ្ត។

ដើម្បីសម្រេចគោលបំណងខាងលើ គ.គិ.ក បានបង្កើត និងអនុវត្តផែនការយុទ្ធសាស្រ្តទី ១ (២០១៤-២០១៦) ដែល​បាន​ដាក់​ចេញ​នូវ​សកម្មភាព​សំខាន់ៗ​ចំនួនបីគឺ៖ (១) ស្តង់ដារវិជ្ជាជីវៈ (២) ការចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ និង(៣) យុទ្ធសាស្រ្តទំនាក់ទំនង។ រហូតដល់ឆ្នាំ ២០១៦ គ.គិ.ក បានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនពីការអនុវត្តផែនការយុទ្ធសាស្រ្តទី១។

គ.គិ.ក តម្រូវ និងមានគោលដៅក្នុងការអភិវឌ្ឍស្ថាប័ន និងការកសាងសមត្ថភាពបុគ្គល។ ក.គិ.ជ បានបង្កើត និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​អនុវត្ត​ផែនការយុទ្ធសាស្រ្តទី២ (២០១៧-២០១៩) ដែលសំដៅធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នូវការកសាងសមត្ថភាពស្ថាប័ន និង​វិជ្ជាជីវៈ​ថែទាំ​ដោយ​ការរំពឺងទុកថានឹងលើកកម្ពស់សុខភាព និងសុវត្ថិភាពអ្នកជម្ងឺ។

ផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៧-២០១៩

ផែនការយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៥ របស់គណៈគិលានុបដ្ឋាកកម្ពុជានេះត្រូវបានរៀបចំឡើងដោយក្រុមការងារដែលដឹកនាំដោយគណៈគិលានុបដ្ឋាកកម្ពុជាក្រោមកិច្ចសហការនិងឧបត្ថម្ភគាំទ្រដោយគម្រោងលើកកម្ពស់គុណភាព សេវាថែទាំសុខភាពរបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID-EQHA) ដែលអនុវត្ដដោយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360)។

ផែនការយុទ្ធសាស្ត្រនេះ គឺបង្កើតឡើងដើម្បី ចង្អុលបង្ហាញ ដល់ថ្នាក់ដឹកនាំ គណៈគិលានុបដ្ឋាកកម្ពុជា ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិយកទៅអនុវត្ដដើម្បី សម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ សំខាន់ៗទាំងឡាយនៅមុនបំណាច់ឆ្នាំ២០២៥។

ផែនការយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៥