ច្បាប់ស្តីពីការអនុវត្ត និងការថែទាំ
ស្តង់ដារនៃការថែទាំ ឫស្តង់ដារនៃការអនុវត្ការថែទាំគឺជាគោលការណ៍ណែនាំទូទៅដែលផ្តល់នូវមូលដ្ឋានគ្រឹះមួយពីរបៀបរបបដែលគិលានុបដ្ឋាកត្រូវប្រព្រឹត្ត និងអ្វីដែលគិលានុបដ្ឋាក-យិកា គួរ ឫមិនគួរធ្វើលើសម្ថភាពជំនាញរបស់ពួកគេ។ ការប្រព្រឹត្តខុសពីអ្វីដែលមានចែងក្នុងស្តង់ដារអាចទទួលបាននូវលទ្ធផលដែលប៉ះពាល់ផ្នែកច្បាប់។
ស្តង់ដារនៃការថែទាំមានសារៈសំខាន់ណាស់ ដោយសារពួកគេទទួលស្គាល់ពីតួនាទីដែលគួរជាទីទុកចិត្តដែលគិលានុបដ្ឋាកអនុវត្តឡើង។ ស្តង់ដារទាំងនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់សេវាថែទាំប្រកបដោយគុណភាព។ ស្តង់ដារនៃការថែទាំគឺមានសារៈសំខាន់សម្រាប់មូលហេតុមួយចំនួន។ ស្តង់ដារទាំងនោះបង្ហាញពីការរំពឹងទុកដែលមានជំនាញវិជ្ជាជីវៈរបស់គិលានុបដ្ឋាក។ លើសពីនេះទៀត ស្តង់ដារបានធ្វើការណែនាំគិលានុបដ្ឋាកពីរបៀបរបបត្រឹមត្រូវ និងផ្តល់នូវគោលបំណងស្តង់ដារដើម្បីវាយតម្លៃគិលានុបដ្ឋាកផ្សេងៗទៀតក្នុងពេលជាមួយគ្នានោះដែរ។ បន្ថែមពីនេះ ស្តង់ដារក៍បានផ្តល់នូវស្ថិរភាពនៃវិជ្ជាជីវៈដូច្នេះអ្នកជម្ងឺទទួលបានការថែទាំដែលមានគុណភាព។ នៅទីបំផុត ស្តង់ដារផ្តល់ឲ្យគិលានុបដ្ឋាកនូវព័ត៌មានចាំបាច់ដែលពូកគេត្រូវការដឹងលើការថែទាំដែលមានគុណភាព ដែលអ្វីជាភាពចាំបាច់ដើម្បីផ្តល់ឲ្យអ្នកជម្ងឺ និងបង្កើតវិធានការលើការថែទាំដើម្បីវាយតម្លៃលើសេវាដែលបានផ្តល់ឲ្យ។