Select Page

ការ​បណ្តុះបណ្តាល និង​ការ​ទទួល​ស្គាល់​កំរិត​អប់រំ

ការ​អប់រំ​បណ្តុះបណ្តាល​លើការ​ថែទាំ​រួមមាន​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​ដែល​បាន​ផ្តល់​ឲ្យគិលានុបដ្ឋាក​ដែល​មាន​គោល​បំណង​រៀបចំ​គិលានុបដ្ឋាក​ទាំង​នោះ​សម្រាប់​ភារកិច្ច​របស់​ពួក​គេជា​អ្នក​ជំនាញ​ថែទាំ។ ការ​អប់រំ​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​និស្សិត​ផ្នែក​ថែទាំ​ដោយ​គិលានុបដ្ឋាក​ដែលមាន​បទពិសោធន៍ និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​សម្បត្តិ ឫមាន​បទពិសោធន៍​លើ​ការងារ​អប់រំ។

មាន​វិធី​មួយ​ចំនួន​ក្នុង​ការ​ចាប់​យក​ជំនាញ​អ្នក​ថែទាំ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​នាំ​មាន​ការ​យល់​ច្រឡំកើត​ឡើង​ចំពោះ​សាធារណជន​ព្រមទាំង​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្សេងៗ​ទៀត។ សាលា​ដំបូង​គេបង្អស់​ដែល​បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​លើ​សេវា​ថែទាំ​បាន​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​រយៈ​ពេល ០៦ខែ ទៅ០១ ឆ្នាំ ដើម្បី​ក្លាយ​ខ្លួន​ជា​គិលានុបដ្ឋាក​បឋម​ដោយ​ក្រសួង​សុខាភិបាល ដោយ​យោងតាម​កាលៈទេសៈ និង​តម្រូវ​ការ​ជាក់​ស្តែង ហើយ​វា​ជា​ប្រភេទ​សញ្ញាប័ត្រ​មួយ​ប្រភេទ​ដែល​មិនបញ្ជាក់​ពី​ប្រភេទ​គុណ​វុឌ្ឍ​អ្វី​មួយ​នោះ​ទេ។ ក្រោយ​មក​ទៀត ក្រសួង​សុខា​ភិបាល​បាន​ចាប់​ផ្តើមផ្តល់​ជូន​នូវ​ថ្នាក់​បរិញ្ញាប័ត្រ​រង​ផ្នែក​ថែទាំ និង​សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​ផ្តល់​នូវ​ថ្នាក់បរិញ្ញាប័ត្រ​វិទ្យា​សាស្រ្តការ​ថែទាំ​នោះ​ដែរ។

មាន​តែ​ស្ថាប័ន​បណ្តុះបណ្តាល​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ជាស្ថាប័នបណ្តុះ​បណ្តាល់​លើការ​ថែទាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។