ក្រមសីលធ៌ម
ដើម្បីលើកកម្ពស់សីលធ៌ម សេចក្តីថ្លៃថ្នូរ ភាពសុចរិត ប្រសិទ្ធភាព វិន័យការងារក្នុងការប្រកបវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងជាពិសេសទទួលបានទំនុកចិត្តពីសាធារណជន ក្រមសីលធ៌មវិជ្ជាជីវៈបង្ហាញនូវគណនេយ្យកិច្ច និងការទទួលខុសត្រូវរបស់គិលានុបដ្ឋាកទាំងអស់បានទទួលការអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈ។