Select Page

ប្រវត្តិរបស់គណៈគិលានុបដ្ឋាក

គណៈគិលានុបដ្ឋាក​កម្ពុជា (CCN) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ដោយ​ព្រះរាជក្រិត្យ​លេខ នស.រកត ០៩០៦/៣៨៩ ក្នុង​គោល​បំណង​ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ ​ដោយ​ចែង​ក្នុង​ប្រព័ន្ធ​អប់រំ​គិលានុបដ្ឋាក និង​ការ​បង្កើត​ទិសដៅ​យុទ្ធសាស្រ្ត​សម្រាប់ CCN និង​ការ​ត្រួត​ពិនិត្យ​មើល​ការងារ​របស់​បុគ្គលិក​ជាន់​ខ្ពស់​របស់ CCN

ទស្សនៈវិស័យ

ប្រមូល​ផ្តុំ​គិលានុ​បដ្ឋាក កិលានុបដ្ឋាក​យិកា​ទាំងអស់​ដែល​មាន​និតិសម្បទា​គ្រប់គ្រាន់ អាច​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​លើក​កម្ពស់​គុណភាព​ការ​អនុវត្ត​របស់​គិលានុបដ្ឋាក គិលានុបដ្ឋាក​យិកា តាម​ការ​កំណត់​បទ​ដ្ឋាន​វិជ្ជាជីវៈ​ថែទាំ​វេជ្ជសាស្រ្​តគិលានុ​បដ្ឋាក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​វិជ្ជាជីវៈ និង​ការ​សហការ​របស់​គិលានុបដ្ឋាក-យិកាក្នុង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ដើម្បី​ការពារ​សាធារណ​ជន​តាម​រយៈការ​ចុះ​ឈ្មោះ​គ្រប់​គិលានុបដ្ឋាក-យិកា​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​។

បេសកម្ម

គណៈគិលានុបដ្ឋាក​ត្រូវ​ឃ្លាំ​មើល​ការ​ប្រព្រឹត្ត​ទៅ​នៃ​បណ្តា​គោលការណ៍​សីលធម៌ ភាព​សុច្ចរិត យុត្តិធម៌ និង​ភក្តីភាព ចាំ​បាច់​ក្នុង​ការ​ប្រកប​វិជ្ជា​ជីវៈ​ជំនួយ​វេជ្ជសាស្ត្រ​ឲ្យ​បាន​គង់វង្ស និង​មាន​ប្រសិទ្ធភាព។

គណៈគិលានុបដ្ឋាក ធានា​ការពារ​កិត្តិយស និង​ឥស្សរ​ភាព​របស់​វិជ្ជាជីវៈ​ជំនួយ​វេជ្ជសាស្រ្ត។

តើគណៈគិលានុបដ្ឋាកជាអ្នកណា?

គណៈគិលានុបដ្ឋាក​គឺជា​គណៈវិជ្ជាជីវៈ​សុខាភិបាល​មួយ​ក្នុង​ចំណោម​គណៈវិជ្ជា​ជីវៈ​សុខាភិបាល​ទាំង​ប្រាំ និង​ជា​អង្គភាព​វិជ្ជាជីវៈ​លើ​សេវា​ថែទាំ​នៃ​ក្រុម​ប្រឹក្សា​គិលានុបដ្ឋាក​ភូមិភាគ​ចំនួន ៥ និង​ក្រុម​ប្រឹក្សា​គិលានុបដ្ឋាក​ខេត្ត​ទាំង ២៤ ដែល​ជា​តំណាង​ឲ្យ​គិលានុបដ្ឋាក​ជាង ១០០០០​នាក់ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា។

គណៈគិលានុបដ្ឋាក​ជា​អង្គការ​ស្វយ័ត​ក្នុង​ការ​ចំណាយ ការ​ផ្គត់ផ្គង់​ប្រាក់​កាស ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង ដើម្បី​ធានា​ឥស្សរ​ភាព​ការពារ​ផល​ប្រយោជន​សីលធ៌ម​វិជ្ជាជីវៈ។

តើគណៈគិលានុបដ្ឋាកធ្វើអ្វីខ្លះ?

គណៈគិលានុបដ្ឋាក មាន​បន្ទុក​រៀបចំ ក្រម​សីលធ៌ម​គិលានុបដ្ឋាក យក​លំនាំ​តាម​លក្ខណៈ​ចាំបាច់​នៃ​វិជ្ជាជីវៈ​ក្នុង​ការវិវត្ត​ខ្ជាប់​ខ្ជួន​ខាង​បច្ចេកទេស​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដែល​ត្រូវ​ធ្វើ​ឲ្យ​វិវត្តល្អ​ក្នុង​ផល​ប្រយោជន៍​របស់​អ្នក​ជម្ងឺ។

គណៈ​​គិលានុបដ្ឋាក​ឃ្លាំ​មើល​រាល់​ការ​ប្រតិបត្តិ​កិច្ចការ និង​សេចក្តី​គោរពប្រណិបត្តិ​របស់​គិលានុបដ្ឋាក។