គណៈគិលានុបដ្ឋាកធ្វើការដើម្បីធានាឲ្យបាននូវគុណភាពថែទាំសម្រាប់ទាំងអស់គ្នា ដើម្បីគោលនយោបាយជាតិសុខាភិបាលល្អ ការអភិវឌ្ឍន៍ចំណេះដឹង និងវត្តមានគិលានុបដ្ឋាកទូទាំងប្រទេសនៃវិជ្ជាជីវៈគិលានុបដ្ឋាក និងកម្លាំងពលកម្មថែទាំមួយដែលមានសមត្ថភាព និងគួរឲ្យពេញចិត្ត។ គណៈគិលានុបដ្ឋាកបានទទួលអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងអាស៊ានដើម្បីឲ្យមានអង្គភាពដែលទទួលខុសត្រូវលើការអនុវត្តការយល់ព្រមទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាថែទាំអាស៊ាន។
គណៈគិលានុបដ្ឋាកបានរៀបចំធ្វើកម្មវិធីមហាសន្និបាទក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិដើម្បីពិភាក្សាលើដំណើរការការចុះបញ្ជី និងការផ្តល់អាជ្ញាប័ណ្ណដែលជាប់ទាក់ទងនឹងច្បាប់លើការគ្រប់គ្រងអ្នកជំនាញសុខាភិបាល និងការសម្រេចលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីរបស់គណៈគិលានុបដ្ឋាក។