- This event has passed.
សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការប្រមូលធាតុចូល ដើម្បីធ្វើឱ្យប្រសើរឡើងលើឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាលវិស័យសុខាភិបាល
May 8
Event Navigation
- « អបអរសាទរ ខួបទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
- លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលសួរសុខទុក្ខ និងនាំយកកន្ត្រកផ្លែឈើ ព្រមទាំងថវិកាមួយចំនួន ជូនដល់លោក ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ ដែលកំពុងមានបញ្ហាសុខភាព និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ »

🏥 សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការប្រមូលធាតុចូល ដើម្បីធ្វើឱ្យប្រសើរឡើងលើឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាលវិស័យសុខាភិបាល 🏥
ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគគណៈគិលានុបដ្ឋាកកម្ពុជា អាណត្តិទី៣ លោក ខូវ ប្រុស អគ្គលេខាធិការ គណៈគិលានុបដ្ឋាកកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការប្រមូលធាតុចូល ដើម្បីធ្វើឱ្យប្រសើរឡើងលើឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាលវិស័យសុខាភិបាល (ផ្តោតលើកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក) ។ ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
📅 ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦
📍 សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ
🎯 គោលបំណង៖
✅ ពិនិត្យ និងកែសម្រួលឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាលជាភាសាខ្មែរ តាមរយៈការជួយកែសម្រួលអក្ខរាវិរុទ្ធ និងអត្ថន័យបច្ចេកទេសដែលមានក្នុងនិយាម (ស្តង់ដារ) នីមួយៗ ឱ្យសមស្របតាមបរិបទ សម្រាប់ការប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
✅ ផ្តល់ការគាំទ្រ និងព្រមព្រៀងបញ្ចប់ការកែសម្រួលឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាលជាភាសាខ្មែរ
📚 សារៈសំខាន់៖
សិក្ខាសាលានេះ មានសារៈសំខាន់ក្នុងការធានាឱ្យឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាល មានភាពត្រឹមត្រូវ ច្បាស់លាស់ និងស្របតាមបរិបទជាតិ ដែលនឹងជួយពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគិលានុបដ្ឋាកថ្នាក់បរិញ្ញាបត្ររង ក្នុងព្រះរាជាណាចក្រកម្ពុជា ។
👥 ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងសាកលវិទ្យាល័យ សាលបណ្ដុះបណ្ដាលភូមិភាគ GIZ និងភាគីពាក់ព័ន្ធ
💙 #CCN #Nurse #NursingDevelopment #AccreditationEducation #NursingProfessionalStandards





