- This event has passed.
សកម្មភាពនៃវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបេះដូង-ដង្ហើម (Cardiopulmonary Resuscitation = CPR) របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក មន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមរាប
July 16
Event Navigation

សកម្មភាពនៃវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបេះដូង-ដង្ហើម (Cardiopulmonary Resuscitation = CPR) របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក មន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមរាប។
ខេត្តសៀមរាប: នាថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អណត្តិទី៣ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក មន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការសង្គ្រោះបេះដូង និងដង្ហើម (CPR) ដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា និងឆ្មប ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានចាត់តាំងលោក-លោកស្រី ជាវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះបន្ទាន់ទារក លោកគិលានុបដ្ឋាកជំនាញដាក់ថ្នាំសណ្តំ- ប្រពោធនកម្ម និងគិលានុបដ្ឋាក-យិកា ជំនាញសង្គ្រោះបន្ទាន់កុមារ- ទារក ដែលជាគ្រូបង្គោល មន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមសម្រាប់វគ្គបណ្តុះបណ្តាលខាងលេី។
សម្រាប់គោលបំណង៖ គឺដេីម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង និងបច្ចេកទេសរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា និងឆ្មប ក្នុងការអនុវត្តព្យាបាល-ថែទាំអ្នកជំងឺប្រកបដោយគុណភាព សក្តិសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺបានទាន់ពេលវេលា ព្រមទាំងជម្រុញកិច្ចសហការរវាងគិលានុបដ្ឋាក-យិកា និងគ្រូពេទ្យ ក្នុងការសង្គ្រោះអ្នកជំងឺបន្ទាន់។ ការបណ្តុះបណ្តាលការសង្គ្រោះបេះដូង និងដង្ហើម (CPR) មានគោលបំណងសំខាន់ក្នុងការផ្តល់ជំនាញសង្គ្រោះបឋមដល់សិក្ខាកាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលគាំងបេះដូង ជួយរក្សាចរន្តឈាម និងអុកស៊ីហ្សែនឱ្យបន្តទៅចិញ្ចឹមខួរក្បាល រហូតទាល់តែអ្នកជំងឺបានបញ្ជូនមកអគារសង្គ្រោះបន្ទាន់ទាន់ពេលវេលា។
ជាពិេសសនោះ វគ្គបណ្តុះបណ្តាលខាងលេីមានសារៈសំខាន់ដូចជា៖
បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីជំនាញក្នុងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈសង្គ្រោះ បន្ទាន់ដើម្បីលើកកម្ពស់គុណភាពសេវា ស្របតាមស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។
សិក្ខាកាម៖ វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា និងឆ្មប នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមរាប
#Nurse #Strategic Plan2026_2030 #Nursing Development #Nursing Professional Standards #Siem Reap #Cardiopulmonary Resuscitation(CPR)













