Select Page

Loading Events

« All Events

  • This event has passed.

វគ្គបណ្តុះបណ្តាលស្តីពី ការថែទាំអ្នកជំងឺក្រោយវះកាត់ប្រកបដោយសុ វត្ថិភាពនិងប្រសិទ្ធភាព និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ។

May 21 - May 22

វគ្គបណ្តុះបណ្តាលស្តីពី ការថែទាំអ្នកជំងឺក្រោយវះកាត់ប្រកបដោយសុ វត្ថិភាពនិងប្រសិទ្ធភាព និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ។

ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ លោកស្រី អ៊ីន វិជ្ជរ៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីផ្នែកថែទាំ សម្រាប់គិលានុបដ្ឋាក-ឆ្មប ដល់បុគ្គលិកគិលានុបដ្ឋាក-ឆ្មប ក្នុងគោលបំណង ពង្រឹងចំណេះដឹង ជំនាញ និងគុណភាពការថែទាំអ្នកជំងឺ ។

📅 ថ្ងៃពុធ-ព្រហស្បត៍ ទី២០-២១ ខែឧសភា ឆ្នាំ២០២៦
🕐 ពេញមួយថ្ងៃ
📍 មន្ទីរពេទ្យ

🎯 គោលបំណង៖
✅ ពង្រឹងចំណេះដឹង និងជំនាញដល់គិលានុបដ្ឋាក-ឆ្មប ស្តីពីការថែទាំអ្នកជំងឺក្រោយវះកាត់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព
✅ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល
✅ ផ្តល់ពិន្ទុ CPD ដើម្បីគាំទ្រការបន្តអាជ្ញាបណ្ណ និងការអភិវឌ្ឍវិជ្ជាជីវៈ

📋 ប្រធានបទសំខាន់ៗ៖
🔹 ការថែទាំអ្នកជំងឺវះកាត់រលាកប្រអប់ឆ្អឹងជុំវិញច្រមុះ រ៉ៃដោយអង់ដូស្កុប — ដោយ លោក ផន សំបូរ
🔹 ការថែទាំអ្នកជំងឺហូរឈាមច្រមុះ (Epistaxis Nursing Care) — ដោយ លោកស្រី ថុល គីហ័ង
🔹 ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល — ដោយ លោកស្រី ផន រក្សា

📚 សារៈសំខាន់៖
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីគិលានុបដ្ឋាក ចំនួន ១៨១ នាក់ និងឆ្មប ចំនួន ៨២ នាក់ ។ លទ្ធផលវាស់ស្ទង់សមត្ថភាពសិក្ខាកាម បង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ Pre-Test បាន ៧០% និង Post-Test បាន ៩៥% ដែលបញ្ជាក់ពីប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល ។

👥 សិក្ខាកាមចូលរួមសរុប៖ គិលានុបដ្ឋាក ១៨១ នាក់ និង ឆ្មប ៨២ នាក់

#CCN #Nurse #NursingDevelopment #CPD #PostOperativeCare #MaternalHealth #NursingProfessionalStandards

Details

Start:
May 21
End:
May 22