Select Page

Loading Events

« All Events

  • This event has passed.

វគ្គបណ្ដុះបណ្ដាលក្រមសីលធម៌គិលានុបដ្ឋាក​របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង

July 30

វគ្គបណ្ដុះបណ្ដាលក្រមសីលធម៌គិលានុបដ្ឋាក​របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង: ថ្ងៃទី30 ខែកក្កដា ឆ្នាំ2026 ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ លោក ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បានចូលរួមជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ក្រមសីលធម៌គិលានុបដ្ឋាក»។

សម្រាប់គោលបំណងដើម្បីបង្កើនការយល់ដឹងអំពីក្រមសីលធម៌​ គិលានុបដ្ឋាក និងជំរុញការអនុវត្តតាមស្តង់ដារវិជ្ជាជីវៈក្នុងការផ្តល់សេវាថែទាំសុខភាពក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈរវាងគិលានុបដ្ឋាកនិងអ្នកជំងឺ និងពង្រឹងគណនេយ្យភាព និងគុណភាពនៃការងារថែទាំសុខភាព។

សារៈសំខាន់៖
ក្រមសីលធម៌គិលានុបដ្ឋាកគឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ដែលជួយធានាបាននូវគុណភាព និងសុវត្ថិភាពនៃការថែទាំសុខភាពដល់ប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈភាពរបស់គិលានុបដ្ឋាកនៅខេត្តកំពង់ឆ្នាំង ស្របតាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈគិលានុបដ្ឋាកកម្ពុជា។

💙 #CCN
#Nurse #KampongChhnang #NursingEthics #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards

Details

Date:
July 30