Select Page

Loading Events

« All Events

  • This event has passed.

លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងការអបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិ ដែលរៀបចំនៅសាកលវិទ្យាល័យអន្តរជាតិ។

May 16

លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងការអបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិ ដែលរៀបចំនៅសាកលវិទ្យាល័យអន្តរជាតិ។

រាជធានីភ្នំពេញ: នៅរសៀលថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីអបអរសាទរ “ទិវាគិលានុបដ្ឋាកអន្តរជាតិ” ដែលរៀបចំដោយសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលបានដឹកនាំដោយលោកសាស្ត្រាចារ្យជំនួយ ង៉ែត ប៊ុនថា ក្រោមគោលបំណងផ្លាស់ប្តូរទិសដៅពីការទទួលស្គាល់ត្រឹមតែតួនាទីគិលានុបដ្ឋាក ទៅកាន់ការអនុវត្តសកម្មភាពជាក់ស្តែងដោយផ្អែកលើទិន្នន័យ និងភស្តុតាង ដើម្បីការពារ លើកកម្ពស់ និងពង្រឹងអំណាចវិជ្ជាជីវៈគិលានុបដ្ឋាក។

ក្នុងឱកាសនោះ លោកប្រធាន បានចែករំលែកបទពិសោធន៍ និងទស្សនវិស័យជុំវិញសំណួរសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖
១. អត្ថន័យ និងសារៈសំខាន់នៃវិជ្ជាជីវៈគិលានុបដ្ឋាក
វិជ្ជាជីវៈគិលានុបដ្ឋាក គឺជាសសរស្តម្ភដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល ដែលដើរតួនាទីមិនត្រឹមតែថែទាំអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកអប់រំ អ្នកដឹកនាំ និងអ្នកការពារសិទ្ធិអ្នកជំងឺផងដែរ។ និស្សិតគិលានុបដ្ឋាកគួរត្រៀមខ្លួនដោយពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ និងការសិក្សាបន្តជានិច្ច ដើម្បីក្លាយជាអ្នកជំនាញដែលមានសមត្ថភាព និងគុណភាពខ្ពស់។
២. សមត្ថភាពស្នូល និងគុណតម្លៃវិជ្ជាជីវៈ
គិលានុបដ្ឋាកនាពេលអនាគត ត្រូវអភិវឌ្ឍសមត្ថភាពស្នូលរួមមាន Clinical competence, communication skills, critical thinking, teamwork, patient safety និង ethical practice។ ជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ ដូចជា មនុស្សធម៌ ការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការថែទាំផ្តោតលើអ្នកជំងឺជាស្នូល។
៣. ការអភិវឌ្ឍការអប់រំគិលានុបដ្ឋាកក្នុងសតវត្សទី២១
ការអប់រំផ្នែកគិលានុបដ្ឋាកគួរផ្លាស់ប្តូរទៅរកការបណ្តុះបណ្តាលដែលផ្អែកលើសមត្ថភាពជាក់ស្តែង បញ្ចូលបច្ចេកវិទ្យាឌីជីថល ការអនុវត្ត simulation-based learning ការគិតវិភាគ និងការអនុវត្តផ្អែកលើភស្តុតាង (Evidence-Based Practice) ដើម្បីរៀបចំនិស្សិតឲ្យមានភាពរួចរាល់ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលទំនើប។
៤. Leadership, Advocacy, Research និង Evidence-Based Practice
គិលានុបដ្ឋាកអាចប្រើភាពជាអ្នកដឹកនាំ និងការតស៊ូមតិ ដើម្បីការពារសិទ្ធិអ្នកជំងឺ និងក្រុមប្រជាជនងាយរងគ្រោះ។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវ និងការអនុវត្តផ្អែកលើភស្តុតាង គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពសេវាថែទាំ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធសុខាភិបាល។
៥. ការត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាសុខភាពសកល
ក្នុងបរិបទនៃ pandemic, antimicrobial resistance, climate change និង aging population គិលានុបដ្ឋាកត្រូវអភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះអាសន្នសុខភាព ការថែទាំមនុស្សវ័យចាស់ ការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការថែទាំសុខភាព។ លើសពីនេះ គិលានុបដ្ឋាកត្រូវមានភាពបត់បែន ការសិក្សាពេញមួយជីវិត និងសហការជាសកល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសុខភាពពិភពលោក។

កម្មវិធីនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់គិលានុបដ្ឋាកក្នុងការដឹកនាំការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាល និងការកសាងអនាគតវិជ្ជាជីវៈគិលានុបដ្ឋាកប្រកបដោយគុណភាព ប្រសិទ្ធភាព និងមនុស្សធម៌។

#CCN

Details

Date:
May 16