- This event has passed.
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជាបានអញ្ជើញចូលរួមក្នុងការបើក សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
April 29
Event Navigation
- « លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំស្តីពី INSET Program Completion Reflection និងការពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ (In-service Training) សម្រាប់គិលានុបដ្ឋាកនៅកម្ពុជា ដែលមានចំនួន ៨ ម៉ូឌុល និងកំពុងអនុវត្តបន្តនៅខេត្តបាត់ដំបង និងកំពង់ចាម។
- អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន »

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជាបានអញ្ជើញចូលរួមក្នុងការបើក សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជានាយកគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ (SPESHP) និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
នៅក្នុងគោលបំណងសំខាន់នៃសិក្ខាសាលាខាងលើនេះ មានដូចជា៖
១) ប្រមូលនូវមតិជាធាតុចូលបន្ថែមពីសមាជិកសមាជិកាពាក់ព័ន្ធក្នុងសិក្ខាសាលាដើម្បីបំពេញបង្រ្គប់នូវលទ្ធផល នៃការសិក្សាស្រាវជ្រាវខាងលើនេះ
២) ចូលរួមផ្តល់ជាគំនិតជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាផ្នែកបណ្តុះបណ្តាលវិស័យសុខាភិបាល ដោយផ្អែកលើស្ថានភាពជាក់ស្តែង ក្នុងការពង្រឹងកិច្ចបណ្តុះបណ្តាលឲ្យមានគុណភាព និងសមត្ថភាព
៣) ចញលរួមឆ្លើយតបទៅនឹងតម្រូវការ ពិសេសស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលឆ្ពោះទៅរកការក្របដណ្តប់សុខភាពជាសកល។
#CCN















